- 2018-11-19 04:15:00
- សុខភាព
ប្តីល្អកម្ររកបាន តែងធ្វើ ៦រឿង ពេលប្រពន្ធកូនខ្ចី មិនថារវល់យ៉ាងណា
- 2018-11-19 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្តីល្អកម្ររកបាន តែងធ្វើ ៦រឿង ពេលប្រពន្ធកូនខ្ចី មិនថារវល់យ៉ាងណា
ចន្លោះមិនឃើញ
ក្រោយភរិយាសម្រាលកូនរួចមានរឿងជាច្រើន ដែលនាងតែងត្រូវការជំនួយពីស្វាមី ទាំងផ្នែករាងកាយ និងផ្លូវចិត្ត ទម្រាំដល់សុខភាពបានរឹងមាំធម្មតាវិញ។
ដំណាក់កាលនេះហើយ គេតែងឃើញមានបុរសល្អ ដែលចេះជួយទុក្ខធុរៈប្រពន្ធពេលសរសៃខ្ចី ឬហៅថាប្ដីដែលស្រលាញ់ប្រពន្ធខ្លាំង។ មិនថា រៀបការរួច រហូតដល់មានកូន បុរសល្អទោះរវល់ការងារយ៉ាងណា ក៏គេនៅតែមិនចោលកិច្ចការ៦ យ៉ាងនេះ។
១. ភាពផ្អែមល្ហែម
មិនថារៀបការរួច រហូតដល់ពេលមានកូនទេ ប្ដីប្រភេទនេះ តែងរក្សាបាននូវភាពផ្អែមល្ហែមជានិច្ច។ ឧទាហរណ៍ នៅពេលដែលចេញពីបន្ទប់សម្រាលភ្លាម បើស្វាមីអ្នករត់មកអោបអ្នកភ្លាម ហើយនិយាយថា“នឿយហត់ហើយប្រពន្ធសម្លាញ់ អរគុណច្រើនអូន។”
នេះជាការបញ្ជាក់ថា គេពិតជាទុកអ្នកជាមនុស្សសំខាន់ ដោយមិនមែនទុកអ្នកគ្រាន់តែជារបស់សម្រាលកូនឲ្យគេទេ។
២. ពេល ពកូនលើកដំបូងបំផុត
ប្រសិនជាពេលដែលកើតមកភ្លាម ប្ដីអ្នកពរកូនហើយលួចស្រក់ទឹកភ្នែក នោះមានន័យថា គេទុកគ្រួសារមួយនេះសំខាន់ស្មើនឹងជីវិតរបស់គេ។ ដូចនេះ អ្នកជ្រើសរើសបានស្វាមីដែលត្រូវហើយ។
៣. ជួយថែទាំរាងកាយប្រពន្ធ (តំបន់សម្ងាត់)
ពេលសម្រាលកូនហើយស្ត្រីអាចមិនសូវមានកម្លាំងដូចដើម។ ចំណុចនេះ ប្រសិនជាសា្វមីមិនខ្លាចកង្វក់ហើយជួយផ្លាស់ប្ដូរសំឡីអនាម័យឲ្យអ្នកក្នុងពេលយប់ ពេលដែលអ្នកហត់នឿយ ហើយមិនប្រយ័ត្នហើយធ្វើឲ្យប្រឡាក់ នោះមានន័យថា គេពិតជាស្រឡាញ់អ្នកខ្លាំង ដោយថែទាំអ្នកបានល្អ។
៤. កាន់ដៃពេលទៅបន្ទប់ទឹក
ប្រសិនជាអ្នកក្រោកឡើងចូលបន្ទប់ទឹក គេដឹងខ្លួន ហើយងើបមកជួយកាន់ដៃអ្នក ខ្លាចអ្នកដួល នោះអ្នករៀបការត្រូវមនុស្សហើយ ព្រោះទោះបីជាអ្នកកើតកូនរួច ក៏គេនៅតែយកចិត្តទុកដាក់ និងបារម្ភពីអ្នកដូចដើមដែរ។
៥. លួងលោម ដោយភាសាពីបេះដូងដ៏រំភើប
នៅពេលដែលអ្នកពិបាកចិត្តឃើញក្បាលពោះខ្លួនធំ ហើយគេមើលដឹង ដោយចេះនិយាយលួងអ្នកថា គេចូលចិត្តអ្នកមានរាងបែបនឹង មិនចូលចិត្តអ្នកស្គមពេកទេ។ បើគេជាប្ដីបែបនេះ អ្នកពិតជាស្ត្រីដ៏សំណាងបំផុត ដូចបានមាសប៉ុនដូងទុំ។
៦. ជួយមើលកូនពេលយប់ជ្រៅ
នៅពេលដែលកូនយំនៅពាក់កណ្ដាលយប់ ហើយគេជាអ្នកងើបឡើងមកលួងកូន ហើយឆុងទឹកដោះកូនដល់កូន នោះមានន័យថា គេជាប្ដីដែលមិនងាយរកបានឡើយ។