• 2018-12-15 03:12:00
  • ស្នេហា

ក្នុង​អាពាហ៍ពិពាហ៍ ធ្វើ​រឿង​៧​នេះ នឹង​ច្រាន​ប្តី​អ្នក​ឲ្យ​អ្នក​ផ្សេង

  • 2018-12-15 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្វី​ទៅ​ដែល​អាច​ធ្វើ​ឲ្យ​គ្រួសារ​មួយ​បែក​បាក់​គ្នា? ខាង​ក្រោម​នេះ​ គឺជា​ចំណុច​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់​​ដែល​ផ្ដើម​ចេញ​ពី​ទម្លាប់​មិន​ត្រឹមត្រូវ ដោយ​អ្នក​មិន គួរ​ធ្វើ​ក្នុង​គ្រួសារ​របស់​អ្នក​ព្រោះ​អាច​បំផ្លាញ​គ្រួសារ​របស់​អ្នក​យ៉ាង​ងាយ ដែល​រក​ឃើញ​ដោយ health.com.kh ខាង​ក្រោម​នេះ៖

    1. អ្នក​មិន​គួរ​ចាប់​ស្វាមី​អ្នក​ឲ្យ​នៅ​ជាប់​តែ​ជិត​ខ្លួន​អ្នក​ទេ ព្រោះ​អាច​ច្រាន​គេ​ឲ្យ​កាន់​តែ​ទៅ​ឆ្ងាយ​ពី​អ្នក។ ដូច​នេះ អ្នក​គួរ​តែ​ប្រើ​វិធី​បង្ហោះ​ខ្លែង ដើម្បី​ចាប់​ចិត្ត​ស្វាមី​អ្នក​ឲ្យ​ជាប់ ដោយ​មាន​ពេល​ខ្លះ អ្នក​គួរតែ​ទាញ​ខ្សែ​ឲ្យ​តឹង ពេល​ខ្លះ អ្នក​អាច​បន្ធូរ​ខ្សែ​ឲ្យ​រាង​រលុង។
    1. អ្នក​មិន​គួរ​ដក​លុយ​ពី​ស្វាមី​អ្នក​អស់ ដោយ​មិន​ទុក​ឲ្យ​គេ​មាន​លុយ​ចាយ​ខ្លះ​ឡើយ។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​គេ​អាប់អោន​មុខមាត់ ​ដោយ​ធ្វើ​ឲ្យ​គេ​អាច​ចាក​ឆ្ងាយ​ពី​អ្នក។ ដូចនេះ អ្នក​គួរតែ​ទុក លុយ​ឲ្យ​គេខ្លះ ព្រោះ​គេ​ជា​មនុស្ស​ប្រុស ដោយ​ត្រូវ​ការ​ចាយ​លុយ​ពេល​ចេញ​ក្រៅ​ម្តងៗ។
    1. មិន​ថា​អ្នក​មិន​ចូល​ចិត្ត​ម្ដាយ​ក្មេក​អ្នក​ប៉ុណ្ណា​ទេ អ្នក​គួរ​តែ​ចេញ​បារម្ភ​ពី​សុខទុក្ខ​របស់​គាត់ ទើប​អាច​ធ្វើ​ឲ្យ​ស្វាមី​អ្នក​សប្បាយ​ចិត្ត ព្រោះ​មាន​ភរិយា ដែល​ចេះ​មើល​ថែ​ទាំ​គ្រួសារ​បាន​ល្អ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ម្ដាយ​គេ​ទៀត​ផង។
    1. អ្នក​មិន​គួរ​លួច​ឆែក​ទូរសព្ទ​របស់​ស្វាមី​ឡើយ ព្រោះ​បើ​គេ​ដឹង គេ​នឹង​មិន​ពេញ​ចិត្ត​ឡើយ។ ដូច​នេះ អ្នក​គួរតែ​ជឿជាក់​ចំពោះ​គេ ទើប​អាច​រក្សា​មនោសញ្ចេតនា​អ្នក​បាន​ល្អ។
    1. អ្នក​មិន​គួរ​ទុក​ស្វាមី​អ្នក​ជា​មេឃ​របស់​អ្នក​ឡើយ ដោយ​ខ្លាច​គេ​គ្រប់​យ៉ាង។ ពេល​ដែល​អ្នក​ខ្លាចខ្លាំង​ពេក នឹង​អាច​ធ្វើ​ឲ្យ​គេ​បាន​ដៃ ហើយ​ហ៊ាន​ទៅ​រក​ស្រី​ក្រៅ។ ដូចនេះ អ្នក​មិន​គួរ​ឲ្យ​គេ​មើល​ដឹង​ចិត្ត​អ្នក​ឡើយ។
    1. អ្នក​គួរតែ​ចាំ​ថា​ អ្នក​ជា​ប្រពន្ធ​របស់​ស្វាមី​អ្នក ដោយ​មិន​មែន​ជា​ម្ដាយ​របស់​គេ​ឡើយ។ ដូច​នេះ មាន​រឿង​ខ្លះ អ្នក​គួរតែ​ទុក​ឲ្យ​ស្វាមី​អ្នក​ធ្វើ ដោយ​មិន​គួរ​ធ្វើ​ឲ្យ​គេ​គ្រប់​រឿង​នោះ​ទេ ទើប​មិន​ធ្វើ​ឲ្យ​គេ​បាន​ចិត្ត ហើយ​ធ្វើ​បាប​អ្នក​វិញ។
    1. ប្រសិន​ជា​អ្នក​ចង់​បារម្ភ​ពី​គេ អ្នក​គួរតែ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ ដោយ​មិនមែន​ប្រើ​ការ​រអ៊ូ​មក​ជំនួស​ទេ ព្រោះ​ការ​រអ៊ូ​ច្រើន អាច​ធ្វើ​ឲ្យ​ប្តី​អ្នក​ធុញ​បាន។ ដូច​នេះ គួរ​តែ​ចៀស​ពី​ធ្វើ​រឿង​ទាំង​ឡាយ​នេះ ដើម្បី​អាច​ការពារ​គ្រួសារ​អ្នក​បាន​ជាប់៕

ប្រភព៖ Health.com.kh អត្ថបទ៖ ដៃគូសារព័ត៌មាន

មតិយោបល់