- 2019-02-11 05:01:57
- ស្នេហា
អូហ៍...តាមពិតមកពី៦យ៉ាងនេះតើ បានអ្នកខ្លះមានស្នេហាមិនដែលបានយូរដូចគេ
- 2019-02-11 05:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូហ៍...តាមពិតមកពី៦យ៉ាងនេះតើ បានអ្នកខ្លះមានស្នេហាមិនដែលបានយូរដូចគេ
ចន្លោះមិនឃើញ
ការសាងទំនាក់ទំនងស្នេហាមួយបាន មិនមែនជារឿងងាយស្រួលនោះទេ ព្រោះយើងត្រូវចំណាយពេលវេលាមើលចិត្តគ្នាទៅវិញទៅមកយ៉ាងយូរ ចំណាយប្រាក់ច្រើនទិញរបស់របរ និងធ្វើដំណើរកម្សាន្តជិតឆ្ងាយ ដើម្បីបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមរវាងគ្នានឹងគ្នា។ ពេលទំនាក់ទំនងនេះបានបញ្ចប់ទាំងចិត្តមិនទាន់អស់ស្រលាញ់របស់ភាគីម្ខាង ច្រើនតែសួរខ្លួនឯងថា ខ្លួនបានធ្វើអ្វីខុស? បើចង់រក្សាទំនាក់ទំនងគូស្នេហ៍ឲ្យបានយូរអង្វែង និងជៀសវាងជួបបញ្ហារកាំរកូសនាំឲ្យឈានដល់ថ្ងៃបែកបាក់គ្នា សូមស្វែងយល់នូវចំណុចខាងក្រោមនេះ៖
១. មិនសូវយកចិត្តទុកដាក់លើទំនាក់ទំនងបណ្ដោយឲ្យខឹងគ្នាញឹកពេក
អ្នកត្រូវបង្ហាញឲ្យដៃគូឃើញការយកចិត្តទុកដាក់ ផ្ដល់កម្លាំងចិត្ត ភាពទន់ភ្លន់ និងក្ដីស្រលាញ់របស់អ្នកចំពោះគ្នា ហើយមិនគួរបណ្ដោយឲ្យកើតមានការខឹងសម្បារញឹកញាប់ឡើយ។ ប្រសិនបើអ្នកខ្វល់ខ្វាយនឹងទំនាក់ទំនងស្នេហា អ្នកប្រាកដជានឹងចង់បន្តរក្សាឲ្យវាមានជារៀងរហូត។ តែប្រសិនបើអត់ទេ យូរៗទៅអ្នកហត់នឹងឈ្លោះគ្នា មិនយូរទេគង់តែទ្រាំលែងបាន។
២. មិនសូវស្វែងយល់ពីចំណង់ចំណូលចិត្តដៃគូ
អ្នកអាចសាកសួរខ្លួនឯងថា តើនាង/គាត់ ចង់បានអ្វី ឬចូលចិត្តធ្វើអ្វី។ តើដៃគូត្រូវការការលើកទឹកចិត្តឬអត់? តើអ្នកត្រូវចំណាយពេលបន្ថែមនៅក្បែរនាង/គាត់ទេ? តើអ្នកអាចធ្វើអ្វីបាន ដើម្បីឲ្យដៃគូសប្បាយចិត្តជាមួយគ្នា? ប្រសិនបើអ្នកគ្មានគោលដៅនឹងស្វែងយល់ទេ មានន័យថា អ្នកគ្មានបំណងនឹងរក្សាស្នេហាមួយនេះឡើយ ព្រោះស្នេហារឹងមាំត្រូវមានចំណុចនេះចាំបាច់បំផុត។
៣. បណ្ដោយឲ្យឃ្លាតឆ្ងាយពីគ្នាយូរពេក
ត្រូវរក្សាការទាក់ទងគ្នាឲ្យជាប់ ឬអាចឃើញមុខគ្នាឲ្យបានម្ដងក្នុងមួយថ្ងៃ បើអ្នកទាំងពីររវល់នឹងការងាររៀងៗខ្លួន។ បើនៅឆ្ងាយគ្នា ត្រូវប្រើប្រាស់បណ្ដាញសង្គម ឬទូរសព្ទផ្ញើសារពីការនឹករលឹកចំពោះគ្នា។ កុំបណ្ដោយឲ្យទំនាក់ទំនងកាន់តែឆ្ងាយៗទៅឲ្យសោះ ព្រោះមិនយូរម្នាក់ៗអាចនឹងលែងនឹកនាគ្នា ឬឈានដល់អស់អារម្មណ៍ចំពោះគ្នា។
៤. មិនដែលមានពេលវេលាដើរជុំគ្នាបង្កើតអនុស្សាវរីយ៍សោះ
ត្រូវជជែកគ្នាស្វែងរកទីកន្លែងដើរកម្សាន្តដ៏រ៉ូមែនទិក និងស្ងប់ស្ងាត់ ដើម្បីពង្រឹងទំនាក់ទំនងស្នេហាក៏ដូចជាបង្កើតអនុស្សាវរីយល្អៗ និងសប្បាយរីករាយជាមួយគ្នា។ បើក្នុងទំនាក់ទំនងស្នេហាមិនដែលមានពេលវេលាផ្អែមល្ហែមជាមួយគ្នា វាមិនបានជួយឲ្យអ្នកទាំងពីរមានភាពអាឡោះអាល័យជាមួយគ្នាឡើយ។ ដូច្នេះវាងាយនឹងធ្វើឲ្យអ្នកទាំងពីរឆាប់ភ្លេចគ្នាបាន។
៥. មិនព្រមបើកចិត្តឲ្យទូលាយ
ដៃគូសងខាង ត្រូវចេះលើកលែងអធ្យាស្រ័យឲ្យគ្នា បើម្នាក់ធ្វើខុសជ្រុលជ្រួស និងមិនត្រូវប្រតិកម្មភ្លាមៗ គួរស្វែងយល់ឫសគល់បញ្ហាជាមុនសិន។ គូស្នេហ៍មួយចំនួន ត្រូវគេមើលឃើញថាតែងតែឈ្លោះទាស់ទែងរហូតបែកបាក់គ្នា ដោយសារការប្រច័ណ្ឌខុសរឿង ការយល់ច្រឡំ រួចមិនស្ដាប់ហេតុផលដៃគូ។
៦. មិនសូវគោរព និងស្មោះត្រង់ចំពោះគ្នា
ការគោរព និងស្មោះត្រង់គ្នា គឺជារឿងចាំបាច់មិនអាចខ្វះបានក្នុងទំនាក់ទំនងស្នេហា។ ការស្ដីបន្ទោស ប្រមាថមាក់ងាយ រវាងគ្នាត្រូវជៀសវាង ពិសេសដៃគូនិយាយ ឬសំណូមពរអ្វីមួយចង់ឲ្យយើងល្អ គួរធ្វើតាមឲ្យបាន៕