- 2019-02-12 08:30:00
- ស្នេហា
គ្មានទៅខ្វល់អីទេលោកហ្ហើយ..អ្នកអត់មានស្នេហាក៏មានក្ដីសុខដែរ ឲ្យតែធ្វើរឿង៨យ៉ាង
- 2019-02-12 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានទៅខ្វល់អីទេលោកហ្ហើយ..អ្នកអត់មានស្នេហាក៏មានក្ដីសុខដែរ ឲ្យតែធ្វើរឿង៨យ៉ាង
ចន្លោះមិនឃើញ
មនុស្សជាច្រើន បានជ្រើសរើសផ្លូវមួយម្នាក់ឯង ព្រោះមិនទាន់បានជួបអ្នកយល់ចិត្ត និងមានគំនិតអវិជ្ជមានចំពោះស្នេហា។ យូរៗទៅ គេក៏ចាប់ផ្ដើមមានអារម្មណ៍ថាឯកា និងសោកសៅ ព្រោះក្រឡេកទៅគេគ្រប់គ្នាបែរជាមានក្ដីសុខ។ យ៉ាងណាក្ដី មានវិធីសាស្ត្រមួយចំនួន អាចជួយឲ្យអារម្មណអ្នកគ្មានស្នេហា ស្រស់ថ្លាឡើងវិញ មុនពេលជួបមនុស្សយល់ចិត្ត។
១. បើកទ្វារផ្ទះ ទទួលយកបរិយាកាសខាងក្រៅ៖ ពេលនៅម្នាក់ឯងយូរៗ អ្នកនឹងមានអារម្មណ៍ឯកា ហើយគំនិតអវិជ្ជមាន ព្រមទាំងភាពសោកសៅអាចកើតឡើងបានយ៉ាងងាយ។ ដើម្បីឲ្យជីវិតនេះ ប្រកបដោយភាពស្រស់បំព្រង គួរកុំលាក់ខ្លួនតែក្នុងបន្ទប់ ឬក្នុងផ្ទះ និងព្យាយាមរាប់អានអ្នកជិតខាងឲ្យបានច្រើន ដោយសួរឈ្មោះគេ អង្គុយជជែកគ្នាលេង ដើម្បីបង្កបរិយាកាសស្រស់ថ្លាសម្រាប់ខ្លួនអ្នក។ ក្រៅពីនេះ អ្នកអាចបបួលមិត្តភ័ក្ដិទៅទីកន្លែងណា ដែលអាចរំសាយទុក្ខកង្វល់ ក្រោយពេលសិក្សា ឬបំពេញការងារនានា។
២. ស្គាល់ខ្លួនឯង៖ គួរចាំថា នៅម្នាក់ឯង អ្នកមានពេលវេលាច្រើន ដើម្បីស្វែងយល់ពីខ្លួនឯង និងរកអ្វីថ្មីមកបំពេញជីវិតខ្លួនឯង។ ចំណាយពេលខ្លះ មកគិតថា តើអ្វីដែលអ្នកអាចធ្វើបាន ក្រៅពីការងារប្រចាំថ្ងៃ រកចំណុចខ្លាំងរបស់ខ្លួន រួចយកវាមកប្រើប្រាស់ ដើម្បីឲ្យជីវិតរបស់អ្នកសកម្មជាប់ជានិច្ច រហូតគ្មានពេលវេលានឹកឃើញថាខ្លួនឯងឯកា។
៣. ចិញ្ចឹមសត្វ៖ មានសត្វចិញ្ចឹម ក៏អាចកំដរជីវិតនៅម្នាក់ឯងរបស់អ្នក ព្រោះវាជាមិត្តដ៏ល្អ ជាពិសេសគឺ សុនខ តែម្ដង។ តាមការសិក្សារបស់អ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកចិញ្ចឹមសត្វ មានសុខភាពល្អ និងអាចរស់បានយូរជាងអ្នកអត់ចិញ្ចឹម។ ក្រៅពីនេះ វាក៏អាចឲ្យអ្នកបញ្ចេញសកម្មភាពបានច្រើនជាងមុន រហូតភ្លេចភាពអផ្សុកតប់ប្រមល់។
៤. មានគម្រោងទុកជាមុន បង្ការពេលឈឺថ្កាត់៖ អារម្មណ៍ពេលឈឺ អាចធ្វើឲ្យអ្នកឯកាលើសពេលធម្មតា ដូចនេះហើយត្រូវបង្ការទុកជាមុន។ ទោះបីគ្មានអ្នក care គ្មានអ្នកចាំសួរនាំពេលឈឺ តែអ្នកអាចមើលថែខ្លួនឯងបាន ដោយត្រៀមទុកជាមុន ដូចជាឧបករណ៍វាស់កម្ដៅ ស្គត់បិទមុខរបួស ថ្នាំផ្សេងៗ។ នេះក៏ជាមូលហេតុ ដែលអ្នកគួររាប់អានអ្នកជិតខាងឲ្យបានច្រើន ព្រោះពួកគេអាចជួយពេលមានអាសន្នកើតឡើង។
៥. រៀនចម្អិនអាហារ៖ មានសៀវភៅ និងវិបសាយជាច្រើន បង្រៀនពីរបៀបធ្វើម្ហូប ហើយអ្នកអាចយកទៅអនុវត្ត ដើម្បីឲ្យខ្លួនឯងបានស្គាល់រសជាតិថ្មី ហើយក៏ជាលំហាត់មួយ ជួយឲ្យអ្នកបានសកម្មផងដែរ។
៦. ត្រូវគិតថា មិនមែន Forever Alone ទេ៖ ការគិតថា Forever Alone អាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍សោកសៅ មិនដឹងគោលដៅខាងមុខជាអ្វី។ ចូរប្ដូរទស្សនៈនេះ ដោយគិតឡើងវិញថា មកពីគូព្រេងមិនទាន់មកដល់ ហើយថ្ងៃក្រោយអ្នកអាចនឹងជួបមនុស្សម្នាក់ ដែលអាចធ្វើឲ្យបេះដូងរំភើបបើកយកស្នេហា។ នោះអ្នកនឹងសប្បាយចិត្ត មានក្ដីសង្ឃឹម ញញឹមជាប់ជានិច្ច។
៧. សម្អាតផ្ទះជាប្រចាំ៖ នៅម្នាក់ឯង ងាយណាស់នឹងធ្វើឲ្យអ្នកខ្ជិល គ្មានសណ្ដាប់ធ្នាប់ ធ្លាក់ទៅក្នុងទម្លាប់អាក្រក់ ព្រោះគ្មាននរណាចាំចាប់កំហុស ឬឃើញថាអ្នកមានទម្លាប់បែបនោះឡើយ។ ដូចនេះ គួររៀបចំឲ្យបានស្អាតបាត វានឹងជួយឲ្យអារម្មណ៍អ្នកស្រស់ថ្លា ទោះបីនៅម្នាក់ឯងក៏ដោយ។
៨. ទិញរបស់ដែលចង់បាន៖ មិនចាំបាច់នរណាទិញឲ្យទេ គឺអ្នកអាចទិញឲ្យខ្លួនឯងបាន ដើម្បីកុំឲ្យមានអារម្មណ៍ថាចង្អៀតចង្អល់ចំពោះខ្លួនឯង។ លុយសន្សំ ប្រាក់ខែ ឬលុយផ្សេងៗ អាចចំណាយដើម្បីបំពេញជីវិតរបស់ខ្លួន នោះជារឿងសប្បាយចិត្តបំផុត ហើយក៏គ្មានអារម្មណ៍ថាឯកាដែរ៕