- 2019-02-25 10:30:00
- ការអប់រំ
ខ្លាចសិស្សបោះបង់ការសិក្សា ព្រោះគ្មានបង្គន់ ឥណ្ឌាជួយសង់មិនយកលុយ១កាក់ ១សេន
- 2019-02-25 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាចសិស្សបោះបង់ការសិក្សា ព្រោះគ្មានបង្គន់ ឥណ្ឌាជួយសង់មិនយកលុយ១កាក់ ១សេន
ចន្លោះមិនឃើញ
កង្វះបង្គន់អនាម័យដែលជាបញ្ហាមួយធ្វើឲ្យសិស្សមិនចង់ទៅរៀន ហើយបញ្ហានេះតែងតែកើតមានជារឿយៗនៅតាមសាលារៀនក្នុងតំបន់មួយចំនួន នៅប្រទេសកម្ពុជា។
ដើម្បីចូលរួមដោះស្រាយបញ្ហានេះ សាធារណរដ្ឋឥណ្ឌា បានផ្ដល់ជំនួយឥតសំណង ក្នុងការសាងសង់បង្គន់អនាម័យដាក់នៅតាមសាលារៀន ក្នុងតំបន់ជាយក្រុងភ្នំពេញ និងខេត្តកណ្ដាល។
លោកជំទាវ មានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌា រួមជាមួយនឹងលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី នៃក្រសួងកិច្ចការនារីបានចូលរួមពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់បង្គន់អនាម័យនៅសាលាបឋមសិក្សាធៀន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកជំទាវបន្តថា រដ្ឋាភិបាលឥណ្ឌាបានផ្ដល់ហិរញ្ញប្បទានចំនួន ៥០០០០ ដុល្លារអាមេរិកក្រោមគម្រោងផលប៉ះពាល់រហ័សរបស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការសាងសង់បង្គន់អនាម័យទាំងនេះនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៣ ដែលស្ថិតនៅក្នុងតំបន់ជាយក្រុងភ្នំពេញ និងខេត្តកណ្ដាល។
គម្រោងនេះបានអនុវត្តដោយក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា ហើយការសាងសង់បង្គន់ត្រូវបានបញ្ចប់ជាស្ថាពរ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវបង្គន់អនាម័យដែលបានកសាងឡើងដោយជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់កុមារនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅតំបន់ជាយក្រុងរាជធានីភ្នំពេញឥឡូវនេះការសាងសង់បង្គន់ថ្មីទាំងនេះដែលមានលក្ខណៈ និងអនាម័យកាន់តែល្អនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សិស្សប្រហែល ១៥០០ នាក់ជាពិសេសសិស្សស្រីនៅតាមសាលាទាំងនេះ។
សូមជម្រាបថា ក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានចាប់ផ្ដើមពីឆ្នាំ ២០១៥ ដល់២០១៦ ឥណ្ឌាបានជួយប្រទេសកម្ពុជា ជាមួយគម្រោងសេដ្ឋកិច្ចសង្គមតូចៗដែលមានឈ្មោះថា គម្រោងផលប៉ះពាល់រហ័សក្នុងវិស័យ កសិកម្ម សុខាភិបាល ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី ការកសាងសមត្ថភាព អនាម័យ បរិស្ថាន និងបច្ចេកវិទ្យាព័ត៌មានដើម ជារៀងរាល់ឆ្នាំ។ បើគិតចាប់ពីឆ្នាំ ២០១៧ ដល់២០១៨ ជំនួយឥណ្ឌាបានផ្តល់ជូនសម្រាប់គម្រោងបែបនេះចំនួន១០ដប់រៀងរាល់ឆ្នាំ។