• 2019-03-07 01:25:00
  • ព័ត៌មាន

មកមើលពិធីជប់លៀងបែបធម្មជាតិដ៏ប្រណិតកម្រឃើញនៅកម្ពុជា ធ្វើឲ្យអ្នកចូលរួមរំភើបបំភ្លេចមិនបាន(មានវីដេអូ)

  • 2019-03-07 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ថ្មីៗនេះ ក្រុមហ៊ុន ​អ័រគីដេវីឡា​បាន​​បង្កើត​ភាព​រំជើបរំជួល​ដល់​អតិថិជន​ដែល​បាន​កក់​គម្រោង​ថ្មី​ខ្លួន​មុន​ថ្ងៃ​ប្រកាស​បើក​លក់​ ជាមួយ​កម្មវិធី​ជប់លៀង​បែប​ធម្មជាតិ​ដ៏​ប្រណិត​មួយ​ អម​ដោយ​បរិយាកាស​រ៉ូមែនទិច​ដែល​កម្រ​ឃើញ​មាន​នៅ​កម្ពុជា​យើង។

កម្មវិធី​ជប់លៀង​នេះ​ធ្វើ​នៅ​ទីតាំង​ផ្ទះ​គំរូ​​ដោយ​ផ្ទាល់ គឺ អ័រគីដេវីឡា ដឹហ្កាឌិន (Orkide Villa The Garden) ក្នុង​សួន​ច្បារ​បៃតង​ស្រស់​បំព្រង និង​ការ​តុប​តែង​រោង​ពិធី​ជប់​លៀង​មាន​ស្លឹក​ឈើ ផ្កា​គ្រប់​កន្លែង ​សំឡេង​ទឹក​ធ្លាក់​ដ៏​ត្រជាក់​ចិត្ត និង​ការ​ប្រគំតន្ត្រី Live Band បែប​រ៉ូមែនទិច ​ការ​បង្ហាញ​សត្វ​សេក​ដ៏​កម្រ ការ​ផ្ដល់​ជូន​ទឹក​ផ្លែ​ឈើ​កិន​ស្រស់​ៗ ការ​សំដែង​របាំ​សត្វ​ក្ងោក និង​របាំហា​វ៉ៃ​​ទៀត​ផង​។

លោក សុផាត ដែល​ជា​អតិថិជន​ម្នាក់​របស់​ ORKIDE VILLAបាន​ប្រាប់​ Sabay ថា៖ «នេះ​ជា​លើក​ទី​​មួយ​ហើយ​ដែល​លោក​បាន​មក​ពិធី​ជប់លៀង​ដែល​រៀប​ចំ​ឡើង​យ៉ាង​ប្រណិត​បែប​ធម្មជាតិ​បែប​នេះ ។ អ្វី​ដែល​ខ្ញុំ​កោត​សរសើរ​បំផុត​នោះ សូម្បី​តែ​ការ​ប្រកាស​សម្ពោធ​ក៏​ប្លែក​ពី​រាល់​ដង​​ដែរ ដោយ​គេ​ចេះ​នឹក​ឃើញ​ជំនួស​ការ​កាត់​ខ្សែបូ មក​ជា​ការ​ស្រោច​ទឹក​ដើម​ឈើ​វិញ។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​រៀប​ចំ​ទាំង​អស់​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​បំផុស​ស្មារតី​ស្រលាញ់ និង​ចេះ​ថែរក្សា​ធម្មជាតិ»។

លោក​បញ្ជាក់​បន្ថែម​ថា​ នេះ​ហើយ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ទិញ​ផ្ទះ​នៅ អ័រគីដេ វីឡា​  ក្រៅ​ពី​ទីតាំង​ល្អ  សំណង់​ធានា​គុណភាព ផ្ទះ​ម៉ូដ​ស្អាត ហើយ ​គឺ​បរិស្ថាន​ធម្មតា​ជាតិ និង​ការ​រៀបចំ​សួន​ច្បារ​បាន​ល្អ​ប្រណិត​នេះ​ឯង ដែល​ជា​ផ្ទះ​ក្នុង​សុបិន​របស់​មនុស្ស​គ្រប់គ្នា។

ក្រៅ​ពី​ជប់​លៀង​អរគុណ​អតិថិជន នោះ​ក៏​ជា​ឱកាស​ប្រកាស​បើក​លក់​គម្រោង​ថ្មី​នេះ​ដែរ គឺ ORKIDE THE GRADEN ដែល​មាន​ទី​តាំង​ក្បែរ​គម្រោង​ ORKIDE THE BOTANIC CITY នៅ​លើ​ផ្លូវ​ជាតិ​លេខ ៦អា ដែល​កំពុង​សាងសង់​លើ​ទំហំ​ផ្ទៃ​ដី​ប្រមាណ ២០០ហិចតា ក្នុង​តំបន់​ដែល​ហ៊ុម​ព័ន្ធ​ដោយ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជាច្រើន​ និង​គម្រោង​ទីក្រុង​រណប​ ២។

ORKIDE VILLA គឺ​ជា​គម្រោង​លំនៅ​ឋាន​តែ​មួយ​គត់​នៅ​កម្ពុជា​ដែល​បាន​រៀប​ចំ​ឲ្យ​មាន​សួនច្បារ​ដ៏​ស្រស់​បំព្រង​បែប​ធម្មជាតិ​ ដើម្បី​ជំរុញ​នូវ​បែប​ផែន​រស់​នៅ​ប្រកប​ដោយ​ភាព​ស៊ីវិល័យ និង​មាន​ផាសុកភាព។ ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​សាង​សង់​គម្រោង  ORKIDE THE BOTANIC CITY និង THE ROYAL CONDOMINIUM។

សម្រាប់​អតិថិជន​ដែល​ចង់​ធ្វើ​ការ​សាក​សួរ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ ទូរស័ព្ទ​ ០៩៨ ៧៣ ៣៣៣៣។ ចង់​ដឹង​​ថា​កម្មវិធី​នេះ​រំជើប​រំជួល​ប៉ុណ្ណា​នោះ​ តោះ​មើល​វីដេអូ៖

អត្ថបទ៖ លីដា

មតិយោបល់
អត្ថបទថ្មី