/5cac46021b4c6_1554793980_medium.jpg)
- 2019-04-09 07:18:15
- សុខភាព
ការពិតចឹងសោះ! រកឃើញមន្ទីរពេទ្យឯកជនជាងពាក់កណ្ដាលនៅថៃ យកថ្លៃលើសកំណត់ហួសហេតុ
- 2019-04-09 07:18:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតចឹងសោះ! រកឃើញមន្ទីរពេទ្យឯកជនជាងពាក់កណ្ដាលនៅថៃ យកថ្លៃលើសកំណត់ហួសហេតុ
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មថៃ បានរកឃើញថាមន្ទីរពេទ្យឯកជនជាងពាក់កណ្ដាលទូទាំងប្រទេស បានយកថ្លៃថ្នាំ និងសេវាកម្មវេជ្ជសាស្ត្រលើសកំណត់។
យោងតាមអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងលោក Whichai Phochanakij ឲ្យដឹងថារដ្ឋាភិបាលបានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ៤ខែមេសានេះ សម្រាប់មន្ទីរពេទ្យឯកជនទាំងអស់មិនថាទំហំប៉ុណ្ណានោះទេ ត្រូវតែបញ្ជូនទិន្នន័យពីតម្លៃថ្នាំពេទ្យ និងសេវាវេជ្ជសាស្ត្ររបស់ខ្លួនមកកាន់ក្រសួង បើមិនដូច្នេះអាចនឹងរងពិន័យក្រោមច្បាប់តម្លៃទំនិញ និងសេវាកម្មចែងកាលពីឆ្នាំ ១៩៩៩។ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន ២៩៥ ក្នុងចំណោម ៣៥៣ទូទាំងប្រទេស បានបញ្ជូនព័ត៌មានពីតម្លៃថ្នាំពេទ្យ និងសេវាវេជ្ជសាស្ត្រដល់ក្រុមការងារកាលពីថ្ងៃព្រហស្បតិ៍។
លោក Whichai ឲ្យដឹងបន្ថែមទៀតថា ក្រុមការងាររបស់លោកបានសិក្សាពីតម្លៃផលិតកម្មចំនួន ១០ ១៤៦មុខដែលរួមបញ្ចូលទាំងថ្នាំពេទ្យ, សម្ភារផ្គត់ផ្គង់វេជ្ជសាស្ត្រ និងតម្លៃសេវាកម្ម ហើយប្រៀបធៀបទៅនឹងតម្លៃទូទៅនៅឱសថស្ថានធំៗ, ក្រុមហ៊ុនផលិត និងអ្នកនាំចូលផងដែរ។ តាមការសិក្សាបង្ហាញថា មន្ទីរពេទ្យឯកជនជាងពាក់កណ្ដាល បានយកថ្លៃលើសកម្រិតចាប់ពី ៣០ ទៅ ៣០០%ពីលើតម្លៃពិតប្រាកដ។
យ៉ាងណាមិញ លោកថ្លែងថាអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នឹងធ្វើការកោះប្រជុំជាមួយមន្ទីរពេទ្យឯកជនទាំងអស់ទាក់ទងបញ្ហាតម្លៃ និងស្នើឲ្យពួកគេកែតម្រូវឲ្យស្របនឹងតម្លៃសមរម្យ។ ប្រសិនបើពួកគេមិនធ្វើតាម ខាងនាយកដ្ឋាននឹងចុះធ្វើការផ្ទាល់ជាមួយអ្នកជំងឺ ហើយជំរុញឲ្យពួកគេដាក់ពាក្យបណ្ដឹងដើម្បីឲ្យអង្គភាពរដ្ឋអាចចាត់ការទៅតាមផ្លូវច្បាប់៕