• 2019-04-18 06:51:03
  • សុខភាព

ការសិក្សា​មួយ​រកឃើ​ថា​មនុស្ស​ប្រុសពុក​មាត់​ស្រមូមមាន​មេរោគច្រើនជាង​សត្វសុនខ​ទៅទៀត​

  • 2019-04-18 06:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយបាន​រក​ឃើញ​ថា​មនុស្ស​ប្រុស​មាន​ពុក​មាត់​ច្រើន​គឺ​មាន​ផ្ទុកមេរោគ​ច្រើន​ជាង​រោម​សត្វ​សុខន​ទៅ​ទៀត។

ការសិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​នៅ​ប្រ​ទេស​ស្វីស​ ដែលមាន​ការ​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​មាន​ពុកមាត់​ច្រើន​ចំនួន​១៨​នាក់ និង​សុនខ​ចំនួន​៣០​ក្បាល។

អ្នក​ស្រាវជ្រាវ​បាន​ប្រៀប​ធៀប​បាក់តេរី​នៅ​លើ​ពុក​មាត់​មនុស្សប្រុស និង​រោម​សត្វ​សុនខ ដោយ​ឧបករណ៍​ពិនិត្យ​បាក់តេរី​ទំនើប។ ជាលទ្ធផល​បង្ហាញ​ថា​ពុក​មាត់​មនុស្ស​មាន​បាក់​តេរី​ដែល​អាច​បង្ក​ជាជំងឺច្រើនជា​រោម​សុនខ។​

លោក​សាស្រ្តាចារ្យ Andreas Gutzeit ដែល​ធ្វើ​ការ​ស្រាវជ្រាវ​កិច្ចការ​នេះ​លើកឡើងថា៖ «ផ្អែក​តាម​ការ​សិក្សា​នេះ​អាច​វាយ​តម្លៃបាន​ថា​សត្វ​សុនខ​មានភាព​ស្អាត ជាង​មនុ​ស្ស​ដែល​មាន​ពុក​មាត់​ច្រើន»៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់