- 2019-04-20 10:05:00
- ការអប់រំ
សាររំជួលចិត្ត ពីសេដ្ឋីវាល់លានពិភពលោក១០រូប ជូនដំបូន្មានជីវិតដ៏ល្អបំផុត
- 2019-04-20 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាររំជួលចិត្ត ពីសេដ្ឋីវាល់លានពិភពលោក១០រូប ជូនដំបូន្មានជីវិតដ៏ល្អបំផុត
ចន្លោះមិនឃើញ
បញ្ហាក្រពះធ្វើឲ្យមនុស្សជាច្រើនបានចំណាយពេលវេលាសឹងពេញមួយជីវិត ដើម្បីតែធ្វើការការងារ ដោយភ្លេចគិតពីសុខភាព និងសុខទុក្ខខ្លួនឯង។ និយាយបែបនេះ គឺមិនមែនមិនឲ្យប្រឹងធ្វើការងារទេ ប៉ុន្តែគួរចេះបែងចែកពេលវេលាការងារ និងជីវិតឯកជនឲ្យត្រឹមត្រូវ ទើបជីវិតមិនក្រឡាប់ចាក់។
ជាការពិតជីវិតមនុស្សវា មិនមែនចេះតែបានដូចយើងកុម្ម៉ង់ទេ។ មានន័យថា វាប្រែប្រួលគ្រប់វិនាទី ហើយជួនកាលវាសឹងតែយើងទទួលយកមិនបានផង ប្រសិនបើយើងមិនបានត្រៀមចិត្ត និងត្រៀមកាយមុនទេនោះ។
អ្នកណាៗក៏ចង់បានជោគជ័យទាំងការងារ និងជីវិតឯកជនដែរ។ ដើម្បីចាកឆ្ងាយពីជីវិតជោកជាំ ហ៊ុមព័ទ្ធដោយសំពាធ ខាងក្រោមនេះ គឺដំបូន្មានជីវិតដ៏មានន័យបំផុតពីកំពូល CEO ក្នុងពិភពលោកទាំង ១០រូប៖
១. ដំបូន្មានជីវិត ពីនាយកប្រតិបត្តិ Facebook
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បាននិយាយនៅក្នុងវេទិការសាធារណៈ ដែលការចូលរួមពីសារព័ត៌មានធំៗរបស់អាមេរិកដូចជា The Mercury News នៃរដ្ឋ California សេដ្ឋីវ័យក្មេងរូបនេះ បានបញ្ជាក់ថា៖
តើអ្នកធ្វើការវាស់វែងអំពីតុល្យភាពនៃជីវិតការងារ និងជីវិតឯកជន ដោយអ្នកគ្រាន់តែចំណាយពេលក្នុងការិយាល័យ ឬចំណាយពេលគិតអំពីគោលដៅអាជីព" ។ លោកថា ខ្ញុំនៅក្នុងការិយាល័យធ្វើការ មិនលើសពី ៥០ ទៅ ៦០ម៉ោងក្នុងមួយសប្ដាហ៍ ប៉ុន្តែលោកបានចាយពេលវេលាសេសសល់ទាំងអស់ផ្ដោតលើប្រយោជន៍មនុស្សជាច្រើនក្នុងពិភពលោក ដែលជាបេសកកម្មជីវិតរបស់ខ្ញុំទាំងមូល។
តុល្យភាពការងារ និងជីវិតឯកជន (គ្រួសារ) ត្រូវមានភាពស្មើគ្នា នៃការចែកពេលវេលាឲ្យត្រឹមត្រូវ មិនគួរឲ្យវារារាំងអ្នកកើតជាភាពតានតឹងដែលបណ្ដាលមកពីការប្រកួតប្រជែងការងារ និងបោះបង់អាទិភាពអ្នកផ្ទះនោះទេ។
២. នាយកប្រតិបត្តិ Amazon
នៅក្នុងដ្យាក្រាមជីវិតរបស់លោក Jeff Bezos នាយកប្រតិបត្តិ Amazon បានចាត់ទុកថា ការងារនិងពេលវេលាផ្ទាល់ខ្លួន គឺជារង្វង់ត្រួតគ្នាធំមួយ ជាជាងការជួបប្រសព្វគ្នាតិចតួច។ លោកបានថ្លែងនៅក្នុងវេទិកាធុរកិច្ចរបស់គេហទំព័រ Business Insider ថា "ការងារសុខដុមរមនាគឺជាអ្វីដែលខ្ញុំព្យាយាមបង្រៀនដល់បុគ្គលិកវ័យក្មេង និងអ្នកគ្រប់គ្រងគ្រប់គ្រងជាន់ខ្ពស់ នៅ Amazon។ ជារឿយៗ ខ្ញុំត្រូវបានគេសួរអំពីតុល្យភាពរវាងការងារ និងរបៀបប្រើជីវិតឯកជនដ៏មានប្រសិទ្ធភាព។
៣. នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GM
នៅក្នុងកាសែត Wall Street Journal អគ្គនាយកក្រុមហ៊ុន GM លោក Mary Barra បានស្នើសុំឱ្យរៀបចំអាហារថ្ងៃត្រង់ជាមួយបុគ្គលិក ជាជាងអាហារពេលល្ងាចដើម្បីកុំឲ្យប៉ះពាល់វេលាសម្រាប់គ្រួសារ។ លោកថា "ខ្ញុំនឹងនិយាយថា" កិច្ចប្រជុំចាប់ផ្ដើមនៅម៉ោង ៤:៣០ល្ងាច ហើយនឹងត្រូវបញ្ចប់នៅម៉ោង ៥:៣០ព្រោះ ខ្ញុំ ត្រូវចូលរួមលេងកីឡាជាមួយកូនខ្ញុំ។ បន្ទាប់មកបុគ្គលិកគ្រប់ៗគ្នា ពិតជាមានភាពការភ្ញាក់ផ្អើល ដែលអគ្គនាយករបស់ខ្លួនគិតអាទិភាពគ្រួសារជាធំ។
៤. នាយកប្រតិបត្តិក្រុមហ៊ុន IBM
នាយកប្រតិបត្តិក្រុមហ៊ុន IBM លោកស្រី Ginni Rometty បានផ្តល់អាទិភាពដល់សុខភាព និងកាយសម្បទា ដើម្បីជួយដល់តុល្យភាព និងការផ្ដោតអារម្មណ៍។ លោកស្រី Rometty បានប្រាប់កាសែត The New York Times ថា ខ្ញុំតែងចំណាយពេលដើម្បីហាត់កីឡាជាសំខាន់។
៥. នាយកប្រតិបត្តិក្រុមហ៊ុន PepsiCo
នៅអាត្លង់ទិចអតីតអគ្គនាយកក្រុមហ៊ុន PepsiCo លោកស្រី Indra Nooyi បានពិភាក្សាអំពីបញ្ហាតុល្យភាពរវាងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ថា "នាឡិកាជីវសាស្ត្រ និងនាឡិកាការងារ ជាទូទៅ គឺមានជម្លោះជាមួយគ្នាទៅវិញទៅមក គ្មានទីបញ្ចប់! បើយើងមិនអាចចែកទ្រនិចវិលដើរឲ្យវាដាច់ពីគ្នា (ន័យធៀប)។ លោកស្រីថា នៅពេលអ្នកមានកូនអ្នកចាំបាច់ ត្រូវតែកសាងអាជីពរបស់អ្នកឲ្យខ្លាំង តែរវល់យ៉ាងណា ក៏កុំចោលពេលវេលាឲ្យអ្នកផ្ទះឲ្យសោះ!
៦. នាយកប្រតិបត្តិក្រុមហ៊ុន Yahoo
អគ្គនាយកក្រុមហ៊ុន Yahoo លោកស្រី Marissa Mayer ដែលបានប្រាប់គេហទំព័រ Bloombergថា មនុស្សយើងត្រូវមានយុទ្ធសាស្ត្រក្នុងការរក្សាតុល្យភាពការងារ និងការទទួលខុសត្រូវផ្ទាល់ខ្លួន ជៀសវាងការខាតបង់ ឥតប្រយោជន៍ទើបអង្គុយស្គាយក្រោយ។ សូមចាំថា វាជាវិធីធ្វើឲ្យខ្ញុំមិនងាយបាក់ទឹកទឹកចិត្ត។ ហើយវាក៏សំខាន់ និងមានន័យជួយអ្នកឲ្យសប្បាយចិត្តនឹងការងារប្រចាំថ្ងៃដែរ។
៧. នាយកប្រតិបត្តិកូកាកូឡា
នៅក្នុងសុន្ទរកថាមួយ នៅវិទ្យាស្ថាន Georgia Tech លោក Brian Dyson អតីតនាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola ប្រាប់ពីអំពីការខិតខំប្រឹងប្រែងសម្រាប់តុល្យភាពការងារ និងជិវិត នៅក្នុងលក្ខខណ្ឌដ៏លំបាក ឧទាហរណ៍ដូចជា៖ ការត្រកងកញ្ចក់ និងបោះកូនបាល់កៅស៊ូ ក្នុងពេលតែមួយ តើអ្នកនឹងធ្វើដូចម្ដេច?
"សូមអ្នកស្រមៃថា ជីវិតជាការប្រកួតមួយដូចអ្នកកំពុងលេង Juggling (ឈ្មោះល្បែងបោះកូនប៉េងប៉ុង ឬកូនបាល់កៅស៊ូទៅមកជារង្វង់)។ បាល់ចំនួនប្រាំនៅលើអាកាស អ្នកដាក់ឈ្មោះពួកគេថា ការងារ គ្រួសារ សុខភាព មិត្តភ័ក្ដិ និងស្មារតី ហើយអ្នកនឹងរក្សាអ្វីៗទាំងអស់នេះនៅលើអាកាស។ នោះអ្នកនឹងយល់ថា ការងារគឺជាបាល់កៅស៊ូមួយ។ ប្រសិនបើអ្នកទម្លាក់មួយក្នុងចំណោមវត្ថុទាំងនេះវានឹងត្រូវបានខ្ចាត់ខ្ចាយ ដូច្នេះហើយ ទើបយើងគួរព្យាយាម ឱ្យមានតុល្យភាពនៅក្នុងជីវិត។
៨. នាយកប្រតិបត្តិក្រុមហ៊ុន Tesla
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានពន្យល់ពីជំនឿរបស់គាត់ថាតុល្យភាពរវាងការងារ និងជីវិតមិនមែនជាការឲ្យបុគ្គលិកប្រកួតប្រជែងគ្នាសុទ្ធសាធនោះទេ។ បើធៀបនឹងសង្វាក់ផលិតកម្ម "មានក្រុមហ៊ុនជាច្រើនដែលអាចផ្ដល់នូវតុល្យភាពការងារ និងជីវិតសម្រាប់បុគ្គលិកប្រចាំថ្ងៃ កាន់តែប្រសើរជាងមុនដោយសារតែពួកគេធំធាត់ និងមានភាពចាស់ទុំ។
សំខាន់គឺបង្កើតផលិតផលគុណភាពល្អ តម្លៃសមរម្យ និងមានការច្នៃប្រឌិតខ្ពស់ឥតឈប់ឈរទើបជោគជ័យក្នុងបេសកកម្មរួមទៅអនាគត។
៩. នាយកប្រតិបត្តិ Salesforce
លោក Marc Benioff អគ្គនាយក Salesforce ដែលត្រូវបានដកស្រង់សម្ដីក្នុងទស្សនាវដ្ដី Forbes ជឿជាក់ថា "ជីវិតមានតុល្យភាព គឺមានសារៈសំខាន់បំផុត" ដែលត្រូវការលាយបញ្ចូលគ្នារវាងការងារនិងជីវិតផ្ទាល់ខ្លួនឲ្យក្លាយទៅជាបទដ្ឋានមួយ ដែលគ្មានភាពច្របូកច្របល់គ្នា ពោលគឺមានសណ្ដាប់ធ្នាប់។
១០. នាយកប្រតិបត្តិក្រុមហ៊ុន Starbucks
អតីតនាយកប្រតិបត្តិក្រុមហ៊ុន Starbucks លោក Howard Schultz បានកត់សម្គាល់នៅក្នុងសៀវភៅរបស់លោកថា នៅពេលអ្នកចូលចិត្តការងាររបស់អ្នក វានឹងតម្រូវឱ្យអ្នកមាន "ការលះបង់ និងការឈឺចាប់ខ្លះ"។
ជាលទ្ធផលអាចមានអតុល្យភាព ដូច្នេះលោកថា "សហគ្រិនត្រូវតែស្រឡាញ់អ្វីដែលពួកគេធ្វើក្នុងកម្រិតមួយ ហើយចេះថ្លឹងថ្លែងវា ស្មើគ្នា កុំឲ្យមានពាក្យថា ពេក ទើបមិនមានវិប្បដិសារី និងគ្មានការឈឺចាប់បើទោះពេលខ្លះវាពិតជាពិបាកធ្វើបន្តិចក៏ពិតមែន។