- 2019-05-05 02:13:12
- សុខភាព
មិនធ្លាប់ដឹងសោះ! ញ៉ាំចេកតែមួយផ្លែរាល់ថ្ងៃ មានប្រយោជន៍ដល់ម្លឹងសម្រាប់សុខភាព
- 2019-05-05 02:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹងសោះ! ញ៉ាំចេកតែមួយផ្លែរាល់ថ្ងៃ មានប្រយោជន៍ដល់ម្លឹងសម្រាប់សុខភាព
ចន្លោះមិនឃើញ
ផ្លែចេកគឺជាផ្លែឈើមានឱជារសឆ្ងាញ់ និងផ្តល់សុខភាពបំផុត។ វាផ្ទុកទៅដោយជីវជាតិសំខាន់ៗជាច្រើន ហើយក៏មានប្រយោជន៍ចំពោះសុខភាពផ្លូវរំលាយអាហារ និងបេះដូងដែរ។ ក្រៅពីមានរសជាតិឆ្ងាញ់ ផ្លែចេកក៏ជាអាហារសម្រនដ៏ពេញនិយមផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃផ្លែចេកដែលត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញ៖
ប្រឆាំងកង្វះគ្រាប់ឈាម
ដោយសារតែជាតិដែកខ្ពស់ក្នុងផ្លែចេក ដូច្នេះវាល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាកង្វះគ្រាប់ឈាម។ ការកង្វះគ្រាប់គឺជាជំងឺមួយប្រភេទដែលមានការថយចុះចំនួនអេម៉ូគ្លូបីន ឬកោសិកាគ្រាប់ឈាមក្រហម។ រឿងនេះនាំឲ្យពិបាកដកដង្ហើម អស់កម្លាំង និងស្លេកស្លាំង។
**សុខភាពបេះដូង
ជាតិប៉ូតាស្យូមគឺជាជាតិរ៉ែមយយប្រភេទដែលសំខាន់សម្រាប់សុខភាពបេះដូង ជាពិសេសល្អក្នុងការគ្រប់គ្រងសម្ពាធឈាមតែម្តង។ ផ្លែចេកគឺជាប្រភពដ៏អស្ចារ្យមួយនេះជាតិប៉ូតាស្យូមតែម្តង។ គ្រាន់តែផ្លែចេកទំហំមធ្យមមួយ ឬទម្ងន់ ១១៨ក្រាមមានជាតិប៉ូតាស្យូមដែលត្រូវនឹងតម្រូវការមនុស្សយើងប្រចាំថ្ងៃប្រហែល ៩ភាគរយទៅហើយ។
ពង្រឹងដល់សម្ពាធឈាម
ប៉ូតាស្យូមគឺជាតម្រូវការដើម្បីជួយសម្រួលដល់លំហូរឈាម និងបង្គ្រប់ជាតិទឹកក្នុងរាងកាយ ដើម្បីកោសិកាទាំងអស់ទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ជាមួយគ្នានេះដែរ ប៉ូតាស្យូមអាចជួយបញ្ចុះសម្ពាធឈាមដែលកំពុងតែឡើងខ្ពស់ ដោយសារតែឥទ្ធិពលរបស់ជាតិសូដ្យូមក្នុងឈាមបាន។ អ្នកអាចទទួលបានជាតិប៉ូតាស្យូមពីប្រភពអាហារជាច្រើនដូចជា បន្លែ ផ្លែឈើស្រស់ៗ និងផ្លែចេក។
ពង្រឹងដល់ផ្លូវរំលាយអាហារ
ផ្លែចេកផ្ទុកទៅដោយជាតិសរសៃ ទាំងរលាយ និងមិនរលាយ។ ជាតិសរសៃ ជាជីវជាតិដ៏សំខាន់ក្នុងរាងកាយដោយសារតែវាជួយសម្រួលដល់ល្បឿននៃការរំលាយអាហារ។ ការញ៉ាំផ្លែចេកមួយផ្លែនឹងជួយឲ្យអ្នកឆ្អែតបានយូរ និងជួយដល់បញ្ហាទល់លាមកទៀតផង។
សុខភាពតម្រងនោម
ប៉ូតាស្យូមគឺជារបស់ដ៏សំខាន់សម្រាប់មុខងារតម្រងនោមប្រកបដោយសុខភាព និងគ្រប់គ្រងសម្ពាធឈាមផង។ ដោយសារតែផ្លែចេកជាប្រភពជាតិប៉ូតាស្យូមដ៏ល្អមួយ ដូច្នេះវាមានប្រយោជន៍ក្នុងការថែរក្សាសុខភាពរបស់តម្រងនោម។ អ្នកដែលញ៉ាំផ្លែចេក ២ទៅ៣ដងជារៀងរាល់សប្តាហ៍ទំនងជាបន្ថយការកើតជំងឺតម្រងនោមបាន ៣៣ភាគរយដែរ៕