• 2019-05-12 02:54:58
  • សុខភាព

អ្នកទឹកនោមផ្អែម អាចញ៉ាំផ្លែឈើអ្វីខ្លះ ទើបជាតិស្ករមិនឡើង?

  • 2019-05-12 02:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកកើតទឹកនោមផ្អែមអាចពិសារបាន មិនធ្វើឲ្យឡើងជាតិស្ករឡើយ។ តើមានអ្វីខ្លះទៅ?

១.​ ត្របែក

អ្នកអាចបរិភោគត្របែកបាន ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ថែមទាំងមានវីតាមីនសេខ្ពស់ ដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែមអ្នកបាន។ ម្យ៉ាងទៀត ក៏អាចជួយអ្នកមានអាការៈឆាប់ប្រតិកម្ម ឲ្យឆាប់ធូលផងដែរ។

២.​ ក្រូចឆ្មា

ចំណែកក្រូចឆ្មាវិញ អាចជួយការពារ និងព្យាបាលជំងឺទឹកនោមផ្អែមបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលជំនួយដល់សុខភាពអ្នក។

៣.​ ក្រូចថ្លុង

ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម អាចញ៉ាំក្រូចថ្លុងបាន ព្រោះនៅក្នុងនោះមានផ្ទុកវីតាមីនសេ និងសារធាតុដទៃទៀត ដែលអាចជួយបញ្ចុះជាតិស្ករ ស្រកទម្ងន់ និងជំនួយដល់សម្រស់អ្នកផងដែរ។

៤. ឪឡឹក

អ្នកអាចញ៉ាំផ្លែឪឡឹកបាន ព្រោះនៅក្នុងផ្លែឈើមួយនេះសម្បូរទៅដោយសារធាតុទឹក ថែមទាំងមានសារធាតុអំបិល និងសារធាតុជាច្រើនទៀត ដែលអាចជួយបញ្ចុះឈាមអ្នក និងគ្រប់គ្រងជាតិស្ករក្នុងរាងកាយអ្នកបានល្អ។ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនហួសកំណត់ឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន៕

ប្រភព ៖ health.com.kh

មតិយោបល់