• 2019-05-21 03:25:25
  • ស្នេហា

មុន​ចង់​បាន​ប្រពន្ធ ប្រុសៗ​គួរ​ស្វែង​យល់​ពី​ចំណុច​៣​ខាងក្រោម​នេះ​សិន

  • 2019-05-21 03:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​មនុស្ស​ស្រី​តែង​ប្រាថ្នា​ចង់​បាន​បុរស​បែប​ណា​ធ្វើ​ជា​ប្ដី​របស់​នាង​? នេះ​ជា​សំណួរ​ ដែល​ប្រុសៗ​ត្រូវ​សួរ​ខ្លួន​ឯង នៅ​ពេល​ដែល​ចង់​បាន​ប្រពន្ធ​។ ពិត​ណាស់​តម្រូវ​ការ​មនុស្ស​ស្រី​ម្នាក់ៗ មិន​ដូច​គ្នា​ទេ ប៉ុន្តែ​គេ​នៅ​តែ​សន្និដ្ឋាន​ជា​រួម​បាន​ថា មាន​ចំណុច​បី​យ៉ាង​សំខាន់ៗ ដែល​មនុស្ស​ស្រី​តែង​សម្លឹង​រំពៃ​ពី​អនាគត​ប្ដី ឬ​ប្ដី​របស់​នាង​។

រូបតំណាង

តើ​អ្នក​អាច​ផ្គត់ផ្គង់​នាង​បាន​ទេ​?

តម្រូវការ​មនុស្ស​ស្រី​មិន​មែន​មាន​តែ​កន្លែង​ស្នាក់នៅ​ល្អ ការ​ហូប​ចុក​ល្អ របស់របរ​ប្រើប្រាស់​ល្អ​នោះ​ទេ នាង​ត្រូវ​ការ​តុបតែង​ខ្លួន​ដោយ​ប្រេងម្សៅ និង​គ្រឿង​អលង្ការ​បន្ថែម​ទៀត​។ ដូច្នេះ​ហើយ​គឺ​ចាំបាច់​ណាស់​ទាមទារ​ឲ្យ​មនុស្ស​ប្រុស​មាន​ការងារ​ធ្វើ មាន​ចំណូល​សមរម្យ​មួយ​។ បើ​ទោះ​បី​នាង​មាន​ចំណូល​ដូច​គ្នា ប៉ុន្តែ​ចាំ​ថា ប្រាក់កាស ឬ​ចំណូល​ផ្សេងៗ ដែល​អ្នក​របស់​ជា​ប្ដី​រក​បាន​គឺ​ពាក់កណ្ដាល​ជា​របស់​ប្រពន្ធ​។

តើ​អ្នក​អាច​ការពារ​នាង​បាន ឬ​ទេ​?

មនុស្ស​ស្រី​ត្រូវ​ការ​បុរស​ម្នាក់​ដែល​រឹងមាំ ពូកែ ក្លាហាន និង​ឈ្លាសវៃ អាច​មើល​ថែរក្សា​ការពារ​នាង​បាន​។ ទោះ​បី​ជា​មនុស្ស​ស្រី​មួយ​ចំនួន​មាន​ឫកពា​រឹង​មាំ​ក៏​ដោយ ក៏​ប៉ុន្តែ​នាង​តែង​តែង​ទន់ជ្រាយ​ពេល​ដែល​នៅ​ជា​មួយ​វីរបុរស​របស់​នាង សូម្បី​តែ​បើក​គម្រប​ទឹក​សុទ្ធ​ក៏​មិន​ចេញ​ផង ប្រាប់​ទៅ​។ នាង​មិន​ចូល​ចិត្ត​ប្រុស​ណា​ដែល​ប្រើ​ហិង្សា​នោះ​ទេ​។

ស្រលាញ់ ថ្នាក់ថ្នម និង​យល់​ចិត្ត​នាង

រក្សា​ចិត្ត​ស្រលាញ់​ឲ្យ​ស្មោះស្មើ​ចំពោះ​នាង កុំ​មាន​ល្អៀង​ចិត្ត​។ តែង​នៅ​ក្បែរ​នាង​ពេល​នាង​ត្រូវ​ការ មើល​ថែ​នាង​ពេល​មិន​ស្រួល​ខ្លួន និយាយ​ផ្អែម​ពីរោះ ដើរ​កម្សាន្ត​ជា​មួយ​គ្នា​ទោះ​បី​មិន​ញឹកញាប់​ក៏​មិន​គួរ​អត់​សោះ​ដែរ​។ មិន​ជជែក​យក​តែ​ខាង​ឈ្នះ កុំ​ឲ្យ​នាង​ដឹង​ថា អ្នក​ទុក​នាង​ចោល​ហើយ​ទៅ​សប្បាយ​នៅ​ខាង​ក្រៅ កាន់​ដៃ​នាង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ធំៗ កុំ​ខ្លាច​គេ​បាក់​មុខ ប៉ុន្តែ​មាន​កិត្តិយស​ណាស់ ដែល​អ្នក​មិន​ភ្លេច​ដៃគូ​ជីវិត​ដ៏​ឆ្នើម​ម្នាក់​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់