- 2019-05-24 03:25:11
- ព័ត៌មាន
ឆ្នាំនេះ កម្មវិធី SPARK ផ្ដោតលើប្រធានបទ “វិថីឆ្ពោះទៅកាន់ការពង្រីកអាជីវកម្មប្រកបដោយភាពជោគជ័យ"
- 2019-05-24 03:25:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ កម្មវិធី SPARK ផ្ដោតលើប្រធានបទ “វិថីឆ្ពោះទៅកាន់ការពង្រីកអាជីវកម្មប្រកបដោយភាពជោគជ័យ"
ចន្លោះមិនឃើញ
តើអ្វីទៅជាកម្មវិធី SPARK? កម្មវិធីនេះមានឈ្មោះពេញថា “SPARK.Phnom Penh” ដែលជាគម្រោងសកម្មមួយ ក្នុងចំណោមគម្រោងទាំង៤ ដែលស្ថិតក្រោម សហគមន៍មិនរកប្រាក់ចំណូល INSPIRED.Cambodia ។ SPARK. គឺជាកម្មវិធីចែករំលែក គំនិតតាមការនិយាយជាសាធារណៈ និងកិច្ចពិភាក្សាតុមូលដែលត្រូវបានបង្កើតទ្បើង ដើម្បីធ្វើ ជាវេទិកាសម្រាប់ជម្រុញឲ្យយុវជនបញ្ចេញនូវគំនិតច្នៃប្រឌិតដែលជាដំណោះស្រាយដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គមបច្ចុប្បន្នហើយយើងក៏ជម្រុញឲ្យយុវជនសហការគ្នាធ្វើឲ្យគំនិតទាំងនោះចេញជារូបរាងមួយពិតប្រាកដ។
កន្លងមក SPARK. ត្រូវបានធ្វើឡើងដោយជោគជ័យ ៣ លើករួចមកហើយ ។ ទាំង៣លើក មានវាគ្មិនពូកែៗ និងសុទ្ធសឹងជាអ្នកដែលមានឈ្មោះបោះសំឡេងនៅក្នុងសង្គម ដែលវាគ្មិនបានផ្ដល់ជាកិត្តិយសដល់កម្មវិធី SPARK កន្លងមកដូចជា៖
- លើកទី១៖ គឺលោក ខន ឈុនដារ៉ា ជាស្ថាបនិករបស់ KOI Cambodia និង Tube Cafe បានលើកទ្បើងនៅសារមួយចំនួននៅក្នងវគ្គកិច្ចពិភាក្សាតុមូលរបស់ SPARK. 1 ក្រោមប្រធានបទ “តើអ្នកកំណត់ភាពជោគជ័យរបស់អ្នកដោយរបៀបណា?”។ ប្រធានបទដដែលនេះក៏មានការចូលរួមពី អ្នកនាង សុវត្ថាណា (DJ Nana) ផងដែរ។
- លើកទី២៖ លោក ជា ឡាំងដា ជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ BookMeBus ដែលសម្រួលដល់ការ កក់សំបុត្រ ឡានក្រុង ទូក ផ្សេងៗរបស់អតិថិជនដោយអាចកក់តាមរយៈ Online បានយ៉ាងងាយស្រួល។ លោកជា វាគ្មិនក្នុងវគ្គកិច្ចពិភាក្សាតុមូលក្នុង SPARK.2 កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងប្រធានបទ «សហគ្រិនភាព និងការចាប់ផ្ដើមអាជីវកម្ម« ។
- លើកទី៣៖ លោក ធុល រឹទ្ធី ជាស្ថាបនិកនៃ Laptop ខ្មែរ ដំបូងបង្អស់ឈ្មោះថា KOOMPI ។ លោកជា វាគ្មិនកិត្តិយសនៅក្នុងវគ្គកិច្ចពិភាក្សាតុមូលក្នុងកម្មវិធី SPARK.3 កាលពី ខែ វិច្ឆិកាកន្លងទៅ ក្រោមប្រធានបទ «បញ្ញាសិប្បនិមិត្ត និងការងារនាពេលអនាគត» ។
- លើកទី៤៖ ឆ្នាំ២០១៩នេះ តើប្រធានបទក្នុងកម្មវិធី SPARK. 4 គឺជាអ្វី?ឆ្នំានេះផ្ដោតលើ “វិថីឆ្ពោះទៅកាន់ការពង្រីកអាជីវកម្មប្រកបដោយភាពជោគជ័យ" ឬ ‘‘The Pathway to Successfully Expand Your Business”។
ដូច្នេះប្រសិនបើប្រិយមិត្តចាប់អារម្មណ៍លើប្រធានបទខាងលើនេះ កុំភ្លេចចូលរួមនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃទី ២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹកដល់ម៉ោង៥ល្ងាច។
ព័ត៌មានបន្ថែមពាក់ព័ន្ធនឹង SPARK 4 សូមចូលមកនៅទីនេះ៖ SPARK 4