- 2019-05-30 04:53:40
- សុខភាព
ក្រសួងសុខាភិបាលប្រកាសប្រយ័ត្នជំងឺ ៧មុខ នៅរដូវភ្លៀងនេះ
- 2019-05-30 04:53:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសុខាភិបាលប្រកាសប្រយ័ត្នជំងឺ ៧មុខ នៅរដូវភ្លៀងនេះ
ចន្លោះមិនឃើញ
នៅរដូវវស្សានេះ ក្រសួងសុខាភិបាលកម្ពុជា បានរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះជំងឺ៧មុខ ដែលនឹងអាចកើតមានឡើងមានដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្ដាសាយ គ្រុនក្ដៅ ជំងឺចម្លងពីចំណីអាហារ ពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតូ។ ប្រសិនបើមិនព្យាបាលឲ្យបានត្រឹមត្រូវអាចវិវត្តន៍ខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។ ការណែនាំខាងលើនេះ គឺធ្វើឡើងតាមរយៈការបង្ហោះសារនៅលើគណនីផ្លូវការរបស់ នាយកដ្ឋានតាមដានជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងប្រាប់ឲ្យប្រុងប្រយ័ត្នចំពោះជំងឺទាំង ៧មុខខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានណែនាំពីវិធានការការពារសុខភាព ៧យាងដូចខាងក្រោមនេះ ៖
១. រក្សាអាវភ្លៀង ឆ័ត្រ នឹងស្បែកជើងលុយទឹក ជាមួយអ្នកជានិច្ច
២. ត្រូវងូតទឹកក្រោយពី ត្រូវទឹកភ្លៀង
៣. ផឹកទឹកក្ដៅ ទឹកស៊ុប ទឹកដោះគោក្ដៅ
៤. អនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃជាមួយសាប៊ូនឹងទឹក និងបំបាត់ដង្កូវទឹក និងជម្រកមូស
៥. ផឹកទឹកឲ្យបានច្រើនយ៉ាងតិច២លីត្រក្នុង១ថ្ងៃ មិនត្រូវរង់ចាំរហូតដល់ស្រេកទឹក
៦. បរិភោគអាហារប្រកបដោយជីវជាតិ និងអនាម័យ និងចៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង
៧. បរិភោគអាហារសំបូរវីតាមីនសេ (C) ត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្រូប៊ឺរ៉ី (Strawberries) បន្លែពណ៌បៃតងចាស់ដូចជា (ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្ដែកគួ ប៉េងប៉ោះ ជាដើម។
PassApp Taxi ជាកម្មវិធីទូរសព្ទដៃ ដែលផ្ដល់សេវាកម្មកក់ជើងរថយន្តតាក់សុីម៉ែត្រ និងម៉ូតូកង់បី ដោយទូទាត់តម្លៃធ្វើដំណើរតាមចំនួនគីឡូម៉ែត្រ។ ដូច្នេះចង់ហៅកង់បី PassApp Taxi អាចទាញកម្មវិធី នៅទីនេះ