• 2019-06-08 09:47:00
  • សុខភាព

អ្នក​ញ៉ាំ​​កាហ្វេ​មាន​៣​ប្រភេទ តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ក្រុម​ណា​មួយ?

  • 2019-06-08 09:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ព័ត៌មាន​ទៅ​លើ​កាហ្វេ​ នឹង​ពន្យល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​គេង​មិន​លក់​បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​មួយ​កែវ​នៅ​ពេល​រសៀល ហើយ​អ្នក​ខ្លះ​គេ​មិន​អី។

ចម្លើយ​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ហ្ស៊ែន​របស់​អ្នក​ចំពោះ​សារធាតុ​កាហ្វេ​អ៊ីន ហើយ​កត្តា​សំខាន់​២​ដែល​​កំណត់​ថា​តើ​រាងកាយ​របស់​អ្នក​​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សារធាតុ​កាហ្វេ​អ៊ីន។ ទី១ គឺ​ល្បឿន​នៃ​ការ​រំលាយ​អាហារ​ និង ទី​២ ការ​ប្រែប្រួល​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឆ្លើយ​តប​ទៅ​នឹង​​កាហ្វេ​អ៊ីន។

វេជ្ជបណ្ឌិត JW Langer ប្រធាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​កូផិនហាក​របស់​ប្រទេស​​ដាណឺម៉ាក​ បាន​កំណត់​ថា​អ្នក​ញ៉ាំ​កាហ្វេ​មាន​៣​ក្រុម៖

១ មាន​ប្រតិកម្ម​ខ្ពស់​ចំពោះ​កាហ្វេ​អ៊ីន

មនុស្ស​ក្នុង​ក្រុម​នេះ​ទំនង​ជា​ពិបាក​នឹង​ដេក​បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​មួយ​ពែង​នៅ​ពេល​រសៀល​ដោយសារ​តែ​ប្រព័ន្ធ​សរសៃប្រសាទ មាន​ប្រតិកម្ម​ខ្ពស់​ចំពោះ​កាហ្វេ​អ៊ីន ហើយ​ការ​រំលាយ​អាហារ​យឺត។​ ដូច្នេះ​ មនុស្ស​ក្នុង​ក្រុម​នេះ​ បើ​មិន​ចង់​បញ្ឈរ​ភ្នែក​ទេ មិន​គួរ​ញ៉ាំ​កាហ្វេ​​ក្រៅ​ពី​ពេល​ព្រឹក​ឡើយ។

២ មាន​ប្រតិកម្ម​ធម្មតា​ចំពោះ​កាហ្វេ​អ៊ីន

មនុស្ស​ប្រភេទ​នេះ​មាន​ហ្សែន​ដែល​មាន​​ប្រព័ន្ធ​រំលាយ​អាហារ​ និង ប្រព័ន្ធ​សរសៃប្រសាទ​អាច​សម្រប​ទៅ​នឹង​សារធាតុ​កាហ្វេ​អ៊ីន។ ពួកគេ​ទំនង​ជា​នឹង​អាច​ញ៉ាំ​កាហ្វេ​បាន​ពី​២​ទៅ​៥​កែវ​ក្នុង​១​ថ្ងៃ​ក៏​គ្មាន​បញ្ហា​រឿង​ងងុយ​គេង​ដែរ ប៉ុន្តែ​មិន​គួរ​ញ៉ាំ​ក្រោយ​ថ្ងៃ​លិច​ឡើយ។

៣ មាន​ប្រតិកម្ម​តិច​ចំពោះ​កាហ្វេ​អ៊ីន

​​​មនុស្ស​ស្ថិត​ក្នុង​ក្រុម​នេះ​ មាន​ការ​រំលាយ​ជាតិ​កាហ្វេ​អ៊ីន​លឿន​បំផុត។ ពួកគេ​មាន​សមត្ថភាព​ផឹក​កាហ្វេ​​បាន​គ្រប់​ពេល​ ។ រឿង​មិន​ងងុយ​គេង​ដោយសារ​កាហ្វេ គ្មាន​បញ្ហា​ឡើយ​សម្រាប់​មនុស្ស​ក្នុង​ក្រុម​នេះ។ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ ពួកគេ​មិន​គួរ​ផឹក​កាហ្វេ​លើស​ពី​៤​ពែង​ក្នុង​​១​ថ្ងៃ​ឡើយ៕

អាន៖ កាហ្វេ​ជា​ភេសជ្ជៈ​សុខភាព ឬ ជា​អ្នក​បង្ក​គ្រោះថ្នាក់?

អាន៖ ​លំហាត់​ម្រាមដៃ​​បែប​បុរាណ​របស់​ជប៉ុន​ សាមញ្ញ តែ​ប្រយោជន៍​មិន​ធម្មតា​ដល់​រាងកាយ​និង​ផ្លូវ​ចិត្ត​

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់