- 2019-07-10 04:44:21
- ស្នេហា
ស្ដាប់បទពិសោធន៍បុរស ធ្វើបាបមិត្តភ័ក្ដិមានប្រពន្ធ ឲ្យខឹងគ្នា
- 2019-07-10 04:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់បទពិសោធន៍បុរស ធ្វើបាបមិត្តភ័ក្ដិមានប្រពន្ធ ឲ្យខឹងគ្នា
ចន្លោះមិនឃើញ
មិត្តភ័ក្ដិប្រុសៗដែលធ្លាប់តែលេងសើចជាមួយគ្នា ប៉ុន្តែនៅពេលមានប្រពន្ធរៀងៗខ្លួន ហើយមានមិត្តភ័ក្ដិមួយចំនួននៅមិនទាន់រៀបការ តែងតែធ្វើបាបមិត្តភ័ក្ដិដែលមានប្រពន្ធ ដើម្បីឲ្យប្រពន្ធខឹងប្ដី ហើយមិត្តភ័ក្តិទាំងនោះបានសើចលើគំនរទុក្ខរបស់មិត្ត។ តើវិធីធ្វើបាបនោះមានអ្វីខ្លះ?
រូបតំណាង (រូបថត៖ បរទេស)
សុខន យុវជនរស់នៅក្នុងរាជធានីភ្នំពេញ បាននិយាយថា៖
“ខ្ញុំធ្លាប់ធ្វើបាបមិត្តភក្ដិខ្ញុំ តាមរយៈពេលខ្ញុំចូលច្រៀងខារ៉ាអូខេ ហើយខ្ញុំបានទាក់ទងស្ត្រីកំដរភ្ញៀវហើយណាត់នាងចេញក្រៅជាមួយគ្នា ដោយឲ្យនាងទូរសព្ទមកខ្ញុំបន្ទាប់ពីចប់ការងារ ប៉ុន្តែ លេខនោះជាលេខប្រពន្ធមិត្តភក្ដិ នៅពេលនារីទូរសព្ទទៅក៏ចូលប្រពន្ធមិត្តភ័ក្ដិខ្ញុំ ពេលនោះស្រាប់តែនាងខឹងសម្បារចំពោះប្ដីតែម្ដង"។ បន្ទាប់មកមិត្តភ័ក្ដិ ក៏ពិបាកចិត្តហើយណាត់ខ្ញុំផឹកស៊ី ហើយពួកខ្ញុំនាំគ្នាសើចលើគំនរទុក្ខមិត្តភក្ដិ សើចរហូតដល់មិត្តភក្ដិដឹងថា ជាទង្វើរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏បានទៅប្រាប់ប្រពន្ធមិត្តភ័ក្ដិវិញ ក៏នាងឈប់ខឹងប្ដី"។ សុខននិយាយ។
សំណព្វ អាយុ ២៤ ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ លើកឡើងថា៖
“ខ្ញុំដឹងថា ប្រពន្ធមិត្តភ័ក្ដិពូកែប្រច័ណ្ឌ ដូច្នេះខ្ញុំចូលចិត្តលេងសើចជាមួយគាត់"។ ថ្ងៃមួយមិត្តភក្ដិបាននាំប្រពន្ធមកញុំាអីជុំគ្នាជាមួយខ្ញុំ និង មិត្តភ័ក្ដិផ្សេងទៀត ហើយខ្ញុំបាននិយាយថា៖ អុញថ្ងៃនេះឯងដុបនារីថ្មីទៀតហើយអេហ៎ ថ្ងៃមុនដូចជាសម្បុរ ស ហើយខ្ពស់ជាងនេះ រួចថ្ងៃនេះដូចជា សម្បុរស្រអែម និង ទាបជាងមុន"។ "គ្រាន់តែព្ញដូច្នេះប្រពន្ធមិត្តភ័ក្ដិចាប់ផ្ដើមប្រចណ្ឌភ្លាម ប៉ុន្តែខ្ញុំក៏ចាប់ផ្ដើមលួងប្រពន្ធមិត្តភ័ក្ដិ ហើយនាងក៏បាត់ខឹង ព្រោះដឹងថា ពួកខ្ញុំពូកែលេងសើច"។
សំណាង អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ បានឲ្យដឹងថា ៖
“ផឹកស៊ីជុំគ្នា ក្នុងនោះមិត្តភ័ក្ដិខ្ញុំយកប្រពន្ធមកតាម ហើយខ្ញុំធ្វើបាប គឺខ្ញុំធ្វើជាស្រវឹង ហើយនិយាយឡុលៗ ដូចអ្នកស្រវឹង ហើយបាននិយាយទៅកាន់មិត្តភ័ក្ដិ ដោយដៃគោះស្មាមិត្តភ័ក្ដិថា សម្លាញ់ថ្ងៃមុនមីអូនរបស់ឯងស្អាតដល់ហើយ ឯងពិតជាពូកែទាក់ស្រីមែន ស្រាប់តែមិត្តភ័ក្ដិស្រឡាំងកាំង ហើយប្រពន្ធមិត្តិភ័ក្ដិ ក៏ចាប់ផ្ដើមនាំចេញពីកន្លែងញុំាអីទៅផ្ទះវិញ។ ប្រពន្ធបានរករឿងប្ដីអស់ពេលច្រើនថ្ងៃ នៅទីបំផុតទើបដឹងថា ខ្ញុំជាអ្នកលេងសើច ក៏បាត់ខឹងប្ដី បែរមកខឹងខ្ញុំវិញ ហើយប្រាប់ខ្ញុំថា ថ្ងៃក្រោយកុំលេងបែបនេះទៀត វាមិនល្អទេ ព្រោះធ្វើឲ្យប្ដី-ប្រពន្ធគេបែកបាក់គ្នា"។
ទាំងនេះ ជាល្បែងមិត្តភ័ក្ដិធ្វើបាបមិត្តភ័ក្ដិមានប្រពន្ធ ដូច្នេះស្ត្រីៗ សូមពិចារណា មុននឹងប្រចណ្ឌប្ដីប្រយ័ត្នមិត្តភ័ក្ដិខូចមួយចំនួនយកការប្រចណ្ឌរបស់ប្រពន្ធមកធ្វើជាការលេងសើច។
ចុះអ្នកវិញធ្លាប់ជួបរឿងបែបនេះទេ?៕
សូមចុចអាន៖ ប្រុសៗខ្សឹបពីមូលហេតុសង្វាតតែស៊េរីស្រីស្អាត
សូមចុចអាន៖ ពេលដាច់លុយខ្លាំងគួរប្រថុយធ្វើបែបហ្នឹងជាមួយសង្សារអត់ហ្ន៎?