- 2019-08-02 04:51:40
- សុខភាព
៦ យ៉ាងដែលអាចជួយកែប្រែសក់ខូច មកជាស្រស់ស្អាតវិញ
- 2019-08-02 04:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ យ៉ាងដែលអាចជួយកែប្រែសក់ខូច មកជាស្រស់ស្អាតវិញ
ចន្លោះមិនឃើញ
សក់ឆាប់ឡើងប្រេង កើតឡើងដោយសារអ្នកខ្លះមានប្រភេទស្បែកក្បាលដែលងាយឡើងប្រេងស្រាប់ ខ្លះទៀតប្រើសាប៊ូខុស។ តែមូលហេតុចម្បងដែលអ្នកមិនសូវដែលបានកត់សម្គាល់នោះមានដូចជា ស្ត្រេស ដែលធ្វើអោយបង្កើតអ័រម៉ូន cortisol របបអាហារដែលសម្បូរទៅដោយជាតិស្ករ ការប៉ះសក់ញឹកញាប់ កក់សក់ច្រើន សិតសក់ច្រើនពេក និងក្រាស់កខ្វក់។
ទាំងនេះជាវិធីសាស្រ្តសាមញ្ញ ដើម្បីការពារសក់ និងបំប៉នមានសុខភាពល្អឡើងវិញ៖
១. កក់សក់អោយបានត្រឹមត្រូវ
នៅពេលចាក់សាប៊ូនៅលើក្បាល គួរចាក់នូវចំនួនបន្តិចបន្តួចបានហើយ បន្ទាប់មកលាបសាប៊ូកក់ទៅស្បែកក្បាល ហើយម៉ាស្សាអោយសប់ជាមួយចុងម្រាមដៃរបស់អ្នក។ ជាចុងក្រោយលាងសក់អោយស្អាត តែប្រើពេលយ៉ាងហោចណាស់ ៥នាទី។
២. សម្អាតសក់រយៈពេល ២-៣ ថ្ងៃ
កក់សក់រាល់ថ្ងៃ កាន់តែធ្វើអោយសក់កាន់តែឡើងប្រេស។ នេះដោយសារតែសាប៊ូកក់សក់មានសរីរាង្គនៃសារធាតុចិញ្ចឹម និងប្រេងធម្មជាតិរបស់វា។ ម៉្យាងទៀតវាបណ្ដាលអោយស្បែកក្បាលកាន់តែផលិតប្រេងច្រើនឡើង។
៣. ប្រើសាប៊ូមានគុណភាពខ្ពស់
លើសពីការមិនកក់សាប៊ូរាល់ថ្ងៃ អ្នកគួរតែប្រើសាប៊ូដែលមានគុណភាពខ្ពស់ ព្រោះភាគច្រើននៅពេលកក់សក់អាចធ្វើអោយសក់កាន់តែឡើងប្រេងជាងមុនទៅទៀតបើប្រើប្រាស់សាប៊ូគ្មានគុណភាព។
៤. កាត់បន្ថយប្រេងបន្ទន់សក់
ប្រភេទសក់ ដែលមានប្រេងច្រើនមិនចាំបាច់ប្រើក្រែមបន្ទន់សក់ញឹកញាប់ពេកទេ។ បើអាចប្រើតែម្ដងក្នុងមួយសប្ដាហ៍បានហើយ។ ម៉្យាងទៀតនៅពេលប្រើក្រែមបន្ទន់សក់ មិនគួរលាបដល់ឫស ឬសាច់ក្បាលទេ គឺញីតែសក់បានហើយ។
៥. ប្រើសាប៊ូស្ងួតនៅចន្លោះពេលលាង
សាប៊ូកក់ស្ងួតដ៏ល្អបំផុតសម្រាប់សក់មានជាតិខ្លាញ់គឺជាប្រភេទម្សៅ។ ហើយអ្វីដែលគួរតែជៀសវាងនោះ គឺមិនគួរប្រើសាប៊ូទឹកទេ។ នៅពេលម៉ាស្សាម្សៅសាប៊ូស្ងួតទៅលើស្បែកក្បាលរបស់អ្នក គឺនៅចន្លោះពេលលាងសម្អាតចេញ។ បន្ទាប់មកទុកសក់អោយស្ងួតជាការស្រេច។ ប៉ុន្តែកុំប្រើវាច្រើនដងក្នុងមួយថ្ងៃ។
៦. បន្ទាប់ពីហាត់ប្រាណរួចមិនគួរកក់សក់ភ្លាមទេ
វាអាចនិងធ្វើអោយអារម្មណ៍មិនស្រួលនៅពេលដែលហាត់ប្រាណរួចមិនបានកក់សក់ ប៉ុន្តែសក់ដែលសើមទៅដោយញើស អ្នកមិនចាំបាច់ប្រើសាប៊ូនោះទេ គ្រាន់តែលាងជាតិអំបិលចេញដោយទឹកស្អាតបានហើយ ហើយបើចាំបាច់ប្រើក្រែមបន្ទន់សក់បន្តិចទៅជាការស្រេច។
៧. ធ្វើម៉ូដសក់ដែលមិនប្រើជាតិ silicon និងប្រេង
ផលិតផលធ្វើសក់ភាគច្រើនសុទ្ធតែមានជាតិ Silicon នៅក្នុងនោះ ដែលធ្វើអោយសក់កាន់តែធ្ងន់ និងឡើងជាតិប្រេងច្រើន។ ព្យាយាមប្រើផលិតផលសក់ធម្មតា ជៀសវាងមានជាតិ silicon នៅក្នុងនោះ៕