• 2019-07-13 00:02:00
  • សុខភាព

យក​ស្មាតហ្វូន ឬ ថេបឡិត​លួង​កូន អាច​នឹង​ផ្ដល់​នូវ​ហានិភ័យ​២​យ៉ាង

  • 2019-07-13 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ណែនាំ​​ដែល​បាន​ចេញ​​ផ្សាយ​ដោយ​សមាគម​វិជ្ជាជីវៈ​កុមារ American Academy of Pediatrics (AAP) របស់​សហរដ្ឋ​អាមេរិក​បាន​ដឹង​ថា​ក្មេង​ៗ​ដែល​មាន​អាយុ​ពី ២ឆ្នាំ ​ទៅ ៥ ឆ្នាំ មិន​គួរ​ចំណាយ​ពេល​លើស​ពី​១​ម៉ោង​ក្នុង​១​ថ្ងៃ​មើល​ទូរទស្សន៍ Smartphone ឬ ឧបករណ៍​អេឡិចត្រូនិច​ផ្សេង​ឡើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Time។

ប្រភព​ខាង​លើ​បន្ត​ថា វ័យ​ដែល​ល្អ​បំផុត​សម្រាប់​កុមារ​គួរ​ប្រើ Smartphone គឺ​ចាប់​ពី​អាយុ​១៣​ឆ្នាំ​ឡើង​ទៅ។

​M.C Mott ជា​អ្នក​ជំនាញ​មក​ពី​សាកល​វិទ្យាល័យ Michigan បាន​និយាយ​ថា​យក​ Smartphone ឬ ឧបករណ៍​ឌីជីថល​ដើម្បី​លួង​កូន​បាន​ផ្ដល់​នូវ​ហានិភ័យ​២​យ៉ាង៖ ទី១ គឺ​ការ ​បណ្ដុះ​ឥរិយាបថ​អវិជ្ជមាន​ដល់​កុមារ ពួកគេ​គិត​ថា​នឹង​ធ្វើ​អីចឹង​ទៀត​ដើម្បី​បាន​ទូរស័ព្ទ។ ទី២ នាំ​ឲ្យ​កុមារ ​យល់​ថា​រាល់​បញ្ហា​របស់​គេ មនុស្ស​ធំ​ជុំវិញ​ខ្លួន​អាច​ជួយ​ដោះស្រាយ​​ ជំនួស​ពួកគេ​បាន។

ការ​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត Radesky នៃ​សមាគម AAP ខាង​លើ​បាន​បង្ហាញ​ថា​ការ​ញៀន​នឹង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​កុមារ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​កម្រិត​ស្រ្តេស (stress) ខ្ពស់​ ហើយ កម្រិត​ទំនាក់ទំនង ជាមួយ​ឪពុកម្តាយ​កាន់​តែ​ទាប​។

​ប្រភព​ខាងលើ​បាន​បន្ថែម​ថា កំណត់​ម៉ោង​ឲ្យ​កុមារ​ប្រើប្រាស់ Smartphone ឬ ឧបករណ៍​ឌីជីថល​ នោះ​នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ពេលវេលា​មក​ផ្តោត​​ពី​​ពិភព​ពិត​របស់​សង្គម​ច្រើន​ជាង ព្រោះ​កុមារ​គឺ​ជា​វ័យ​កំពុង​លូតលាស់​ខួរក្បាល ត្រូវ​ការ​ពេល​លេង ពេល​គេង ពេល​វេលា​រៀនសូត្រ​ពី​របៀប​គ្របគ្រង​អារម្មណ៍ និង ការ​កសាង​ទំនាក់ទំនង។ ផ្ទុយ​ទៅ​វិញ ឧបករណ៍​អេឡិចត្រូនិច​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​របប​គេង ហើយ​និង​ សុខភាព​រាងកាយ​កុមារ​ធ្លាក់​ចុះ។

បើ​កុមារ​ដាច់​ខាត​ត្រូវ​ការ Smartphone ឲ្យ​ខាង​តែ​បាន អ្នក​ស្រាវជ្រាវ​ខាង​លើ​បង្ហាញ​ថា Sesame Street គឺ​ជា​វេបសាយ​​អប់រំ​ដ៏​ល្អ​មួយ សម្រាប់​ក្មេង​ចាប់​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ វា​មាន​ទាំង​វីដេអូ និង ហ្គេម​ប្រាជ្ញា។ ជាង​នេះ​ទៅ​ទៀត ​ឪពុកម្តាយ​ គួរ​ស្វែង​យល់​បន្ថែម​ពី​ការ​អប់រំ ថែទាំ​កុមារ​ប្រកប​ដោយ​ប្រសិទ្ធិភាព​តាម​រយៈ​វេបសាយ  HealthyChildren.org

អាន៖ អ្នក​ញ៉ាំ​​កាហ្វេ​មាន​៣​ប្រភេទ តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ក្រុម​ណា​មួយ?

អាន៖ អ្នក​វិទ្យាសាស្ត្រ៖ ចំណាយ​ ២៧ នាទី​ អនុវត្ត​ទម្លាប់​​៣​​​រាល់​ព្រឹក​ ​ជីវិត​អ្នកនឹង​មាន​ការ​ប្រែ​ប្រួលដោយ​ខាន​ពុំ​បាន

ប្រភព៖ health ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់