- 2019-08-01 06:38:38
- ស្នេហា
សញ្ញា ៦យ៉ាងបង្ហាញថាមិត្តស្រីរបស់អ្នកជាមនុស្សហួងហែងដៃគូខ្លាំងបំផុត
- 2019-08-01 06:38:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៦យ៉ាងបង្ហាញថាមិត្តស្រីរបស់អ្នកជាមនុស្សហួងហែងដៃគូខ្លាំងបំផុត
ចន្លោះមិនឃើញ
ការប្រច័ណ្ឌ ហួងហែង គឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់គូស្នេហ៍នីមួយៗដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់ខ្លួនទៅកាន់ដៃគួ។ ប៉ុន្ដែមានចំណុចមួយចំនួនផ្សេងទៀត អាចលើសលប់ពីអ្វីដែលដៃគូចង់បាន ហើយអាចធ្វើឲ្យសេចក្ដីស្រឡាញ់ឈានទៅដល់ការបែកបាក់។
ខាងក្រោមនេះ គឺជា៦សញ្ញាបង្ហាញថាមិត្តស្រីរបស់អ្នកជាមនុស្សហួងហែងដៃគូខ្លាំងបំផុត ៖
១. កំណត់ពេលវេលាឲ្យអ្នក
នៅពេលដែលអ្នកចេញទៅណាមកណាម្ដងៗ មិត្តស្រីរបស់អ្នកតែងតែកំណត់ពេលវេលាច្បាស់លាស់ថាតើពេលណាត្រូវត្រលប់មកវិញ។ ប្រសិនបើអ្នកមានភាពយឺតយ៉ាវក្នុងការត្រលប់មកវិញ នាងនឹងបង្ហាញអារម្មណ៍ខឹងសម្បារ ឬឈានដល់ការឈ្លោះគ្នាជាដើម។
២. នាងតែងតែត្រូវជានិច្ច
សញ្ញាមួយទៀតបង្ហាញថា មិត្តស្រីរបស់អ្នកជាមនុស្សហួងហែងខ្លាំងគឺនៅពេលដែលនាងតែងតែត្រូវជានិច្ច។ ពេលខ្លះទោះបីជាអ្នក ត្រូវក្នុងរឿងណាមួយក៏ដោយ ក៏នាងនៅតែប្រកែកហើយយកឈ្នះជានិច្ច ហើយមានពេលខ្លះទៀតអ្នកប្រាកដក្នុងចិត្តថាមិត្តស្រី គឺជាអ្នកខុសប៉ុន្តែអ្នកនៅតែសុខចិត្តព្រមធ្វើចាញ់រហូត។
៣. តែងតែរអ៊ូរទាំពេលអ្នកចំណាយលុយលើរបស់ផ្សេងៗ
នៅពេលដែលមិត្តស្រីរបស់អ្នក ទាមទារចង់ដឹងគ្រប់យ៉ាងពីលុយដែលអ្នកចំណាយទៅលើអ្វីខ្លះ ជាសញ្ញាបង្ហាញថានាងកំពុងតែហួងហែងអ្នកខ្លាំងបំផុត។ ពេលខ្លះ សូម្បីតែចំណាយតិចតួចដែលមិនសំខាន់ ក៏នាងនៅតែចង់ដឹងចង់ឮផងដែរ។
៤. ទាមទារចំណាប់អារម្មណ៍របស់អ្នក
មិនថាអ្នកទៅជួបជុំគ្រួសារ ឬមិត្តភ័ក្ដិនោះទេ ឲ្យតែអ្នកទៅណាមកណាដោយមិនមានមិត្តស្រី នោះនាងនឹងសម្ដែងអាការអាក់អន់ស្រពន់ចិត្ត ដោយសារនាងចង់បានចំណាប់អារម្មណ៍ពីអ្នកតែម្នាក់គត់។
៥. ត្រួសត្រាយផ្លូវការងារឲ្យអ្នក
នាងអាចនឹងគិតគូរទុកមុនសម្រាប់អាជីពរបស់ក្នុងរយៈពេល ៥ ទៅ១០ឆ្នាំខាងមុខ បើទោះបីជាអ្នកពេញចិត្ត ឬមិនពេញចិត្តការងារនោះក៏ដោយ។
៦. ទូរស័ព្ទឥតឈប់ឈរ
មិនថាអ្នកនៅទីណា ពេលណាឬ នៅជាមួយនរណានោះទេ មិត្តស្រីរបស់អ្នកតែងតែទូរស័ព្ទរកអ្នកឥតឈប់ឈរដោយខានមិនបាន។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នាងតែងតែចង់ពាក់ព័ន្ធក្នុងរឿងនោះទាំងដែលពេលខ្លះអ្នកមានភាពទើសទាល់ក៏ដោយ៕