• 2019-08-03 04:09:00
  • សុខភាព

បុរស​ម្នាក់​តែ​គេ​ច្រឡំ​ម្តាយ​គាត់​ថា​ជា​មិត្តស្រី

  • 2019-08-03 04:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសវ័យ ២២​ឆ្នាំ​ម្នាក់​បាន​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើល​ និង ភាន់​ច្រឡំ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​របស់​ម្ដាយ​មិន​ចាស់​តាម​វ័យ។

ចូណាថាន់ ង្វៀន មកពី​ទីក្រុង Los Angeles បាន​បង្ហោះ​រូបភាព​នៅ​លើ​ហ្វេសប៊ុក​ដោយ​រៀបរាប់​ថា​របប​អាហារ និង ការ​ហាត់ប្រាណ​របស់​ម៉ាក់​លោក​គឺ​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​សម្រស់​យុវវ័យ។ នេះ​បើ​តាម The New York Post។

លោក​បាន​សរសេរ​ថា “ការដែល​មាន​ម្តាយ​អាស៊ី​វ័យក្មេង​គឺ​អស្ចារ្យ​ណាស់​នៅ​ពេល​អ្នក​បាន​ឃើញ​មនុស្ស​វ័យ​ស្របាល​អ្នក​​ចោមរោម​ថត​រូប​គាត់”។

រូបថត​ដែល​​ទទួល​បាន​ការ Likes ជាង ១៤,០០០ ដង ចូណាថាន់​ដែល​ទំនង​ជា​កូនកាត់​ម្តាយ​​អាស៊ី​និង​ឪពុក​អឺរ៉ុប​រូប​នេះ​​រៀបរាប់​ថា​ ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង ការ​ហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​របស់​លោក​មើល​ទៅ​ដូច​មិត្ត​ស្រី​របស់​លោក៕

អាន៖ វេបសាយ​អាសអាភាស​នៅ​ហុងកុង​ផ្អាក​ ដើម្បី​លើកទឹកចិត្ត​បាតុករ

ប្រភព៖ New York Post ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់