- 2019-09-09 08:54:55
- ព័ត៌មាន
សម្លេងហ៊ោកញ្ជ្រៀវស្ទើរគ្រប់សាលា នៅក្រុងភ្នំពេញ អំឡុងប្រកាសលទ្ធផលបាក់ឌុប រសៀលថ្ងៃនេះ
- 2019-09-09 08:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លេងហ៊ោកញ្ជ្រៀវស្ទើរគ្រប់សាលា នៅក្រុងភ្នំពេញ អំឡុងប្រកាសលទ្ធផលបាក់ឌុប រសៀលថ្ងៃនេះ
ចន្លោះមិនឃើញ
នៅពេលនេះជាការប្រកាសលទ្ធផលផ្លូវការនៅរាជធានីភ្នំពេញហើយ ហើយសង្កេតឃើញថា បេក្ខជន បេក្ខនារី បានផ្ទៀងត្រចៀកស្ដាប់នៅលទ្ធផលរបស់ខ្លួនយ៉ាងអន្ទះសារ។ នៅពេលដឹងលទ្ធផលខ្លួនជាប់ភ្លាម អ្នកខ្លះលោតចង់ហោះ ហើយអ្នកខ្លះបែរទៅជាយំទៅវិញ។
ខាងក្រោមនេះ គឺជាវីដេអូក្រុមការងារ ដែលបានទៅថតវីដេអូនៅមណ្ឌលវិទ្យាល័យបឹងកេងកង និង វិទ្យាល័យចតុមុខ
បេក្ខនារី លិ គឹមយី រៀននៅវិទ្យាល័យបឹងកេងកង ត្រូវបានប្រកាសថាជាប់និទ្ទេស A។ ក្រោយដឹងលទ្ធផលជាប់ និងបាននិទ្ទេសល្អ នាងប្រាថ្នាចង់រៀនពេទ្យបន្ដ។
នៅវិទ្យាល័យដដែល បេក្ខជន រ៉ាត់ រស្មី រំភើបខ្លាំង ពេលលឺប្រកាសថាខ្លួនជាប់ បើទោះលទ្ធផលមិនដូចក្ដីរំពឹងថា បាននិទ្ទេសល្អជាងនេះក៏ដោយ។
នៅឯសាលាបឋមសិក្សាបាក់ទូកឯណោះវិញ បេក្ខជន បេក្ខនារី នៅពេលលឺថាខ្លួនជាប់ ខ្លះស្រែក ខ្លះយំ ព្រោះតែអរនឹងលទ្ធផលថា ពួកគេបានជាប់។