• 2019-10-03 08:51:14
  • សុខភាព

ធ្វើការ​អង្គុយ​រាប់​ម៉ោង​មួយថ្ងៃៗ​ប្រឈម​បញ្ហា​សុខភាព​ខ្លាំង ដឹង​វិធីនេះ​ជួយ​ដោះស្រាយ​បាន​

  • 2019-10-03 08:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ​​មនុស្ស​ជា​ច្រើន​​កំពុង​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ហើយ​ង្គុយ​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ មិន​ថា​អង្គុយ​ក្នុង​រថយន្ត អង្គុយ​ក្នុង​ការិយាល័យ ឬ​សម្រាក​នៅ​ផ្ទះជា​ដើម។

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ការ​អង្គុយ​នៅ​មួយ​​កន្លែង​ច្រើន​ម៉ោង​ធ្វើ​ឲ្យ​មនុស្សឆាប់​ស្លាប់​ជាង​អ្នក​ធ្វើ​ចលនា​ច្រើន​ និង​ងាយ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង​ផង ។ នេះ​បើតាម​ការ​ផ្សាយ​របស់ National Institute of Health

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ក្រុម​អ្នកស្រាវ​ជ្រាវ​មួយ​ក្រុម​បាន​ផ្ដល់ជា​យោ​បល់​ថា​​ក្នុង​ករណី​​អ្នក​ធ្វើការ​អង្គុយ​ច្រើ​ន​ម៉ោង​អាច​ឆ្លៀត​ពេល​ធ្វើ​ចលនា​ខ្លះៗ​ដូចជា​ដើរ ឬ​ធ្វើ​ការ​ងារ​ផ្ទះ​ប្រហែឡ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​អាចជួយ​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​សុខភាពនេះ​បាន​១៧ភាគរយ។

ចំពោះ​ការ​ធ្វើ​សកម្មភាព​ដូច​ជា​ជិះកង់ រត់ត្រឹកៗ និង​លេង​កីឡា ជា​ដើម​​ក្នុង​រយៈពេល​៣០​នាទីក្នុង​មួយ​​ថ្ងៃអាច​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​សុខភាពនេះ​រហូត​ដល់​៣៥​ភាគរយ។

ការ​ធ្វើ​សម្មភាព​ទាំងនេះ​មិន​ចាំបាច់​ថា​ត្រូវធ្វើជាប់គ្នា​រហូត​រយៈពេល​៣០​នាទី​ក្នុង​មួយ​ថ្ងៃនោះទេ សំខាន់គឺថាអាច​​ឆ្លៀត​ពេល​ធ្វើ​ចលនា​ម្ដងៗ​ចាប់ពី​មួយ​នាទី ទៅ​ប្រាំ​នាទី​ឡើង។

គួរ​បញ្ជាក់​ថាប្រ​សិទ្ធិភាព​នេះ​អាច​មានការ​ប្រែ​ប្រួល ទៅ​តាម​អាយុ ជាតិសាសន៍ ទម្ងន់ ការជក់​បារី និងទទួលទាន​គ្រឿង​ស្រវឹងជា​ដើម៕

អត្ថបទ៖ ទូច សុខា

មតិយោបល់