• 2019-10-22 03:00:14
  • ស្នេហា

សង្សារ​វិទ្យាល័យ​ និង ​សង្សារ​​នៅ​វ័យ​​ធ្វើការ​ខុសគ្នា​ដូចម្ដេច?

  • 2019-10-22 03:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មាន​សង្សារ​របស់​យុវវ័យ​មួយ​ចំនួន ភាគច្រើន គឺ​ចាប់ផ្ដើម​តាំងពី​វ័យ​សិក្សា​ទៅ​ តែ​ក៏​មាន​យុវវ័យ​ខ្លះ​រង់ចាំ​ដល់​ខ្លួន​មាន​ការងារ​ធ្វើមាន​ស្ថានភាព​រស់នៅ​គួរ​សម​ទើប​សម្រេចចិត្ត​​មាន​ស្នេហា​។  

តើ​ការ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា​ និង ​ពេល​ចេញ​បម្រើការ​ក្នុង​សង្គម​ខុស​គ្នា​របៀប​ណា​ខ្លះ? ពិសេស​សង្សារ​វិទ្យាល័យ​ និង​ សង្សារ​​នៅកន្លែង​ធ្វើការ​ខុសគ្នា​ដូចម្ដេច?

 

សូមចុចអាន៖ មើល​​ម៉េច​​​​ដឹង​​​ថា​គេ​​​មិន​មែន​ស្រលាញ់​អ្នក​​​​លេង​ៗ​?

Santhor Mokទំនាក់ទំនង​ស្នេហា​ក្នុង​វ័យ​សិក្សា (រូបតំណាង)

 

ខ្ញុំ​មាន​សង្សារ​តាំង​ពីរ​រៀន​ថ្នាក់​ទី ១០ ដល់ថ្នាក់​ទី ១២ ​ត្រូវបែកគ្នា​ដោយសារ​ប៉ាម៉ាក់​គេដូរ​អោយ​ទៅ​រៀន​​នៅ​ក្រៅ”។ នេះ​ជា​ការចែករំលែក​បទ​ពិសោធន៍​របស់ ​ហេង ភស្តាវិរៈ​ អាយុ​ ២៥​ ឆ្នាំ​ ដែល​ជា​បុគ្គលិក​​នៅ​​សមាគម​សុខភាព​គ្រួសារ​រ៉ាក់។  

យុវជន​រូប​នេះ​បន្ថែម​ថា ការ​មាន​សង្សារ​កាល​នៅ​​សាលា​ និង​ ពេល​ចេញ​ធ្វើការ​មាន​លក្ខណៈ​ខុសគ្នា​ខ្លះ​ត្រង់​ថា ​ស្នេហា​កាល​នៅ​រៀន​ជា​ស្នេហា​គ្រា​ដំបូង ពិបាក​បំភ្លេច​បាន​ណាស់ តែ​មិនសូវ​បាន​ខ្វល់ខ្វាយ​គិតគូរ​ពី​អនាគត រឺ​ មាន​ផែនការ​អី​ច្បាស់លាស់​ទេ។ លោក​បន្ថែម​ថា ប៉ុន្តែ ​ការ​មាន​សង្សារ​ក្នុង​វ័យ​ធ្វើ​ការងារ​ហាក់​បាន​គិតគូរ​បាន​ច្រើន​ជាង។  

"ពេល​នៅ​សាលា​រៀន​ភាគ​ច្រើន​យើង​ធ្វើ​តាម​បេះដូង​យើង បើ​យើង​លួច​ស្រលាញ់​គេ យើង​ចង់​តែ​សារភាព​ត្រង់ៗ តែ​ម្ដង​អោយ​តែ​មាន​ឱកាស។ ហើយ​ពេល​បានគេ​និយាយ​ជាមួយ ​រឺព្រម​អោយ​ឌុប យើង​ចាត់​ទុក​ថា គេ​ជា​សង្សារ​របស់​យើង​តែ​ម្ដង។ តែ​ពេល​ក្រោយ​មក​ គឺ​ពេល​យើង​ចេញ​ធ្វើការ អាយុ​យើង​ច្រើន​ជាង មុន​យើង​មិន​ងាយ​ហ៊ាន​ញ៉ែ​ស្រី​ផ្ដេសផ្ដាស​ទេ។ ជា​ការពិត មុន​ពេល​ស្រលាញ់​អ្នកណា​ម្នាក់ យើង​មិនមែន​គ្រាន់​តែ​ពិនិត្យ​លើ​រូប​សម្ផស្ស​គេ​នោះ​ទេ តែ​យើង​ត្រូវ​ដឹង​ពី​ស្ថានភាព​គ្រួសារ​គេ បងប្អូនគេ​ តើ​គេ​មាន​ទម្លាប់​រស់​នៅ​របៀប​ណា? យើង​នឹង​គេ​អាច​ទៅ​រួច​អត់? និយាយ​ពិត​ទៅ ​គឺ​គិត​ពី​អនាគតតែម្តង"។  

ទោះ​បី​យ៉ាងណា ​វិរៈ មិន​ដែល​មាន​ពិសោធន៍​មាន​មិត្ត​ស្រី​នៅ​កន្លែង​ធ្វើការ​ទេ។ គេ​និយាយ​ថា កន្លែង​ធ្វើការ​មិនមែន​ងាយ​ស្រួល​ដូច​នៅ​សាលារៀន​ទេ ពោល​គឺ​បើ​មាន​បញ្ហា និង ​ប៉ះពាល់​ដល់​ការងារ​រៀង​ខ្លួន​។  

សំខាន់​យើង​ត្រូវ​ច្បាស់​ថា យើង​មិន​អាច​លេង​សើច​បានទេ ពេល​មាន​ស្នេហា​ក្នុង​វ័យ​ហ្នឹង​ហើយ​នៅ​កន្លែង​ធ្វើការ ទៀត បើ​យើង​មិន​ច្បាស់លាស់​អាច​នាំ​អោយ​យើង​ត្រូវ​វាយ​តម្លៃ គេ​មើល​ងាយ រឺ​ ពិបាក​មើល​មុខគ្នា"។

 

សូមចុចអាន៖ កន្លែង​សំខាន់ៗ​​នៃ​រាងកាយ​​នារីៗ​ដែល​បុរស​មើល​ហើយ​លួច​ស្រមើ​ស្រមៃ ​

Ponnika Kalip Styleស្នេហា​ក្នុង​ពេល​មាន​ការងារ​ធ្វើ (រូបតំណាង)

 

លោក​ វិរៈ​ សង្កត់​ធ្ងន់​ថា ចាប់​ពី​វ័យ​មាន​ការងារ​ធ្វើ​លោក​ចេះ​គិត​ច្រើន​ជាង​មុន​។ ការ​អត់ធ្មត់​សង្កត់​ចិត្ត ការ​ទទួល​យក​យោបល់​អ្នក​ដទៃ​ក្នុង​រឿង ស្នេហា​មាន​ច្រើន​ជាង​មុន មិន​ដូច​ការ​នៅ​រៀន​ទេ គឺ​អ្វីៗ​ធ្វើតាម​ការ​គិត​របស់​ខ្លួន​ជា​ធំ មិន​ចូលចិត្ត​អោយ​មាន​អ្នក​ជ្រៀតជ្រែក អោយយោបល់អ្វីច្រើនឡើយ។

  លោក​បញ្ជាក់​ថា ៖ "ខ្ញុំ​សូម​អោយ​ឪពុក​ម្ដាយ​​ដែល​មាន​កូន​វ័យ​ជំទង់​គួរ​ពិចារណា​​លើ​ចំណុច​នេះ។ យើង​ដឹង​ហើយ​ថា ​យុវវ័យ​សុទ្ធ​តែ​មាន​ស្នេហា​ជៀស​មិន​រួច​ទេ តែ​ដំណាក់​កាល​ នៃ​ការ​មាន​ស្នេហា មិនមែន​ដូចគ្នា​ទាំងអស់​ដែរ។ វា​ទាក់ទង​ទៅ​នឹង​វ័យ​ផង! ខ្ញុំ​សូម​ផ្ដាំ​ថា វ័យ​នៅ​សាលា​ជា​វ័យ​ឈាមរាវ​បើ​កូន​លោក​អ្នក​កំពុង​មាន​ស្នេហា​ក្នុង​ដំណាក់កាល​នេះ​ គឺ​ត្រូវការ​ចិត្តសាស្ត្រ​ខ្ពស់​ណាស់​ក្នុង​ការ​​ទាញ​កូន​មកវិញ។ សម្រាប់ ខ្ញុំ បើ​អនាគត​ទៅ​ខ្ញុំ​មាន​កូន ហើយ​ឃើញ​គេ​មាន​សង្សារ​ក្នុង​វ័យ​ហ្នឹង ខ្ញុំ​នឹង​រក​វិធី​អ្វី​ក៏​ដោយ អោយ​គេ​ទុកចិត្ត​ខ្ញុំ​និយាយ​ប្រាប់​ខ្ញុំ ដើម្បី​ខ្ញុំ​មាន​ឱកាស​គ្រប់គ្រង​បញ្ហា​របស់​គេ​បាន"។  

ក្រោយ​ពី​អាន​បទ​ពិសោធន៍ និង ទស្សនៈ​របស់ វិរៈ រួចហើយ ​អ្នក​ទទួល​បាន​គំនិត​អ្វីខ្លះ​ដែរ?

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់