- 2019-11-18 02:53:39
- សុខភាព
ទីក្រុងមួយនៅអឺរ៉ុបចង់បង្វែរទីក្រុងទៅជាដីព្រៃបៃតងសំរាប់ប្រយោជន៍សុខភាព
- 2019-11-18 02:53:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងមួយនៅអឺរ៉ុបចង់បង្វែរទីក្រុងទៅជាដីព្រៃបៃតងសំរាប់ប្រយោជន៍សុខភាព
ចន្លោះមិនឃើញ
ទីក្រុងឡុងដ៍ត្រូវគេរំពឹងថានឹងក្លាយជាទីក្រុងដែលមានឧទ្យានសម្រាប់ប្រជាពលរដ្ឋស្រូបយកខ្យល់អាកាស និងដើរលំហែធំជាងគេមួយនៅលើពិភពលោក។ ទីក្រុងមួយនេះមានផ្ទៃដីជាង១៥០០គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនមានជិត៩លាននាក់ក្នុងឆ្នាំ២០១៨។
បច្ចុប្បន្នផ្ទៃដីមួយភាគបីនៃទីក្រុងមួយនេះបានក្លាយជាឧទ្យានសាធារណៈសម្រាប់ប្រជាពលរដ្ឋដើរលំហែ និងស្រួបយកស្យល់អាកាសបរិសុទ្ធរូចស្រេចទៅហើយ។ តាមផែនការនៅឆ្នាំ២០៥០ ទីក្រុងនេះនឹងកែច្នៃផ្ទៃដីក្នុងទីក្រុងរបស់ខ្លួនឲ្យក្លាយជាឧទ្យានបៃតងធម្មជាតិរហូតដល់៥០ភាគរយនៃផ្ទៃដីសរុប។
ដើម្បីសម្រេចផែនការនេះអាជ្ញាធរមានផែនការរៀបចំកែលំអរតាមដងផ្លូវដោយដាំស្មៅ ដើមឈើបន្ថែម និងលើដំបូលផ្ទះក៏ដាំដើមឈើដូចគ្នា។ ពិសេសគឺគម្រោងសំណង់ផ្ទះសម្បែងដែលសាងសង់ក្រោយៗត្រូវរៀបចំឲ្យមានសួន ដើមឈើ និងស្មៅនៅតាមអាគាររបស់ខ្លួន។
អាជ្ញាធរគ្រោងចាយថវិកា១៧លានផោនដើម្បីផ្ដល់ទៅកាន់សហគមន៍ឲ្យដាំដើមឈើបន្ថែម និង១,៥លានផោនផ្សេងទៀតដើម្បីបង្កើតតំបន់ព្រៃឈើបន្ថែមទៀត។ ការធ្វើដូចនេះ អាជ្ញាធរអះអាងថានឹងជួយកាត់បន្ថយជាតិពុលក្នុងទីក្រុង ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត និងការស្លាប់មុនអាយុជាដើម។ លើសពីនេះអាជ្ញាធរបានឲ្យដឹងថាការចំណាយប្រាក់មួយផោនលើការដាំដើមឈើគឺរួមចំណែកកាត់បន្ថយការចំណាយលើថ្លៃព្យាបាលជំងឺបានរហូតដល់ប្រាំពីរផោនឯណោះ៕