- 2019-12-24 03:54:33
- ព័ត៌មាន
បុរសមានជាងគេនៅអាស៊ី កើនទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ នៅ ២០១៩
- 2019-12-24 03:54:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមានជាងគេនៅអាស៊ី កើនទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ នៅ ២០១៩
ចន្លោះមិនឃើញ
លោក Mukesh Ambani ដែលជាបុរសមានជាងគេនៅអាស៊ី បានបន្ថែមជិត ១៨ ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិរបស់ខ្លួន ដែលធ្វើឲ្យទ្រព្យសរុបមានដល់ ៦១,៩ ពាន់លានដុល្លារ។ នេះបើតាមតួលេខរបស់ Bloomberg Billionaires Index។
ជាការប្រៀបធៀប ស្ថាបនិក Alibaba Group លោក Jack Ma កើនទ្រព្យ ១១ ពាន់លានដុល្លារ ខណៈដែលលោក Jeff Bezos បាត់បង់ទ្រព្យសម្បត្តិ ១៣,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ នេះ។
ការកើនឡើងទ្រព្យដ៏ច្រើនសន្ធឹករបស់មហាសេដ្ឋីឥណ្ឌានៅឆ្នាំនេះ មកពីការកើនឡើងតម្លៃភាគហ៊ុនដល់ ៤០% នៃសម្ព័ន្ធ Reliance Industries របស់លោក ជាសម្ព័ន្ធដែលកំពុងផ្ដោតលើការផ្គត់ផ្គង់របស់អតិថិជន ជាជាងអាជីវកម្មចម្រាញ់ប្រេងនិងឥន្ធនៈគីមីរបស់ខ្លួន៕