• 2019-12-27 09:28:59
  • សុខភាព

១០កន្លែងនៅភ្នំពេញមិនចំណាយលុយ ជួយបន្ធូរអារម្មណ៍ស្រស់ស្រាយ

  • 2019-12-27 09:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រឿង​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​នៅ​ភ្នំពេញ ហើយ​ភាគ​ច្រើន​ពេល​ដែល​យើង​ចេញ​ដើរ​លេង​គឺ​ត្រូវ​ចំណាយ​លុយ។ មាន​មនុស្ស​ជា​ច្រើន​គិត​ថា​ទាល់​តែ​មាន​លុយ​ទើប​អាច​ចេញ​ទៅ​ដើរ​លេង​ឬ​ធ្វើ​អ្វី​នៅ​ខាង​ក្រៅ​បាន ប៉ុន្តែ​វា​មិន​អ៊ីចឹង​​ទាំង​អស់​នោះ​ទេ។

ខាង​ក្រោម​នេះ​ជា​ទី​កន្លែង​ទាំង​១០​ដែល​ធ្វើ​ឲ្យ​​រំសាយ​អារម្មណ៍​និង​បាន​សប្បាយ​ដោយ​មិន​បាច់​ចំណាយ​លុយ​នៅ​ភ្នំពេញ។

១. ថត​រូប​ស្អាតៗ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង

គ្រាន់​តែ​ថត​រូប​នៅ​មុខ​វាំង​គឺ​មិន​ត្រូវ​ចំណាយ​លុយ​នោះ​ទេ។ ពេល​ទំនេរ​ក៏​អាច​ទៅ​ថត​រូប​នៅ​មុខ​វាំង​បាន​ មាន​ប្លង់​ស្អាតៗ​ថត​ទៀត​ផង ណា​មួយ​មាន​រូប​ថត​ខ្លួន​ឯង​ជាមួយ​នៅ​មុខ​វាំង​ក៏​ល្អ។

២. រត់​ហាត់​ប្រាណ​នៅ​ពហុកីឡាដ្ឋាន​​ជាតិ​អូឡាំពិច

ល្ងាចៗ​ឡើង​បន្ទាប់​ពី​ទំនេរ​ពី​ការ​ងារ​ឬ​ការ​សិក្សា​ ក៏​អាច​ទៅ​រត់​ហាត់​ប្រាណ​នៅ​ទី​នោះ​បាន ចូល​ទៅ​មិន​អស់​លុយ​ ហើយ​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ទៀត។

៣. ទៅ​ទស្សនា​ Arts' Bar

អ្នក​អាច​ចូល​ទៅ​ទស្សនា​ Arts' Bar ដោយ​ឥត​គិត​ថ្លៃ។ មាន​គំនូរ​ពោរពេញ​ទៅ​ដោយ​មាន​ឆ្នៃ​ប្រឌិត​នៅ​ទី​នោះ​។

៤. ទៅ​សមាធិ​នៅ​វត្ត​លង្កា

​នៅ​ម៉ោង​៥កន្លះ​ឬ​ម៉ោង​៦​ព្រឹក​ យើង​អាច​ទៅ​ធ្វើ​សមាធិ​ជា​មួយ​ព្រះ​សង្ឃ​នៅ​វត្ត​លង្កា។

៦. ដើរ​លេង​នៅ​ Sisowath Quay

នៅ​ម្តុំ​នោះ​ជា​ជង្រុក​ហាង​ញុំា​និង​មាន​របស់​លក់​ជា​ច្រើន។ យើង​មិន​ចាំ​បាច់​ចំណាយ​លុយ​ទេ​គ្រាន់​តែ​ដើរ​ទៅ​ម្តុំ​នោះ​ឃើញ​គេ​ឯង​ក៏​មាន​អារម្មណ៍​ថា​សប្បាយ​ដែរ។

៧.​ ទៅ​ទស្សនា​ Bophana Audiovisual Resourse Center

ទី​នោះ​គឺ​ជា​មជ្ឈមណ្ឌល​បញ្ចាំង​ភាព​យន្ត​។​ យើង​ក៏​អាច​ទៅ​ទស្សនា​នៅ​ទី​នោះ​បាន​ដើម្បី​មើល​រូប​ភាព​ស្អាតៗ​ដោយ​ឥត​គិត​ថ្លៃ។

៨. ទៅ​លេង​វត្ត​ភ្នំ\

វត្ត​ភ្នំ​ជា​ទី​កន្លែង​សាក​សិទ្ធ​និង​ជា​កន្លែង​តំណាង​ឲ្យ​ទី​ក្រុង​ភ្នំ​ពេញ។ មាន​អ្នក​ខ្លះ​កើត​នៅ​ភ្នំ​ពេញ​មិន​ទាន់​បាន​ទៅ​លេង​វត្ត​ភ្នំ​ផង​មែន​ទេ?​គួរ​ទៅ​លេង​ម្តង​ទៅ អត់​អស់​លុយ​ទេ។

៩. ទៅ​យក​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​មាត់​ទន្លេ

មានអារម្មណ៍មិនសូវល្អឬក៏ស្ត្រែស អាចទៅបន្ធូរអារម្មណ៍នៅមាត់ទន្លេនិងមើលថ្ងៃលិចបាន។

១០. មើល​វីដេអូ​ឯក​សារ​នៅ Meta House មានវីដេអូេឯកសារមួយចំនួនដែល​អ្នកមិនទាន់​បានមើល អ៊ីចឹងបើមាន​ពេលទំនេរអាចទៅមើលបានដោយឥតគិតថ្លៃ។​

ប្រិយមិត្តអាចទម្លាក់កន្លែងថ្មីៗបន្ថែម នៅខាងក្រោមបាន៕ ​​​​​

ប្រភព៖ SabayDer

មតិយោបល់