/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/5e17e2f7b22a0_1578623700_medium.jpg)
- 2020-01-10 02:39:46
- សុខភាព
៥យ៉ាង នៃទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឲ្យសម្ពាធឈាមអ្នកចេះតែកើនឡើង
- 2020-01-10 02:39:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥យ៉ាង នៃទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឲ្យសម្ពាធឈាមអ្នកចេះតែកើនឡើង
ចន្លោះមិនឃើញ
សម្ពាធឈាមដែលល្អគួរតែតិចជាង ១២០/៨០ mmHg។ ការលើសសម្ពាធឈាមអាចធ្វើឲ្យជីវិតស្ថិតនៅក្នុងភាពគ្រោះថ្នាក់បាន ដោយសារតែវាអាចទៅបំផ្លាញសរសៃឈាមអាក់ទែ ដែលនាំឲ្យសរសៃឈាមរួមតូច រហូតដល់ក្លាទៅជាគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។
ជាអកុសល មានទម្លាប់ចង្រៃប្រចាំថ្ងៃមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមមនុស្សយើងចេះតែកើនឡើង រហូតដល់លើសសម្ពាធឈាម ហើយភាគច្រើនយើងមិនបានចាប់អារម្មណ៍ពីទម្លាប់ទាំងនេះទេ។ តើវាមានអ្វីខ្លះទៅ?
ការជក់បារីគឺជារឿងមិនល្អស្រាប់ហើយសម្រាប់បេះដូង ដោយសារតែវាធ្វើឲ្យលើសសម្ពាធឈាម។ ដូច្នេះបើសិនជាអ្នកដឹងបែបនេះហើយ តើគួរតែបន្តធ្វើឲ្យជីវិតស្ថិតក្នុងសភាពគ្រោះថ្នាក់ថែមទៀតដែរទេ?
ជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេគឺជាសារធាតុភ្ញោច ហើយការញ៉ាំកាហ្វេមួយពែកអាចធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និងថាមពល ប៉ុន្តែក៏អាចបង្កជាអាការៈមិនស្រួលដែរដូចជា ញ័រដើមទ្រូង ភ័យខ្លាច បែកញើសខ្លាំង ធីងធោង និងគេងមិនលក់បាន។ យ៉ាងណាមិញ ការញ៉ាំកាហ្វេច្រើនពេកនឹងធ្វើឲ្យលើសសម្ពាធឈាមបាន ជាពិសេសការញ៉ាំពី ២ទៅ៣ពែងក្នុងមួយថ្ងៃតែម្តង។
វាគឺជាការពិតមួយដែលនិយាយថា សម្ពាធឈាមអាចកើនឡើងក្នុងពេល និងក្រោយពេលហាត់ប្រាណភ្លាមៗ រតែវាមិនអាចរំខានដល់សុខភាពអ្នកឡើយ ដោយសារតែវានឹងត្រឡប់មកសភាពដើមវិញ។ ជាមួយគ្នានេះដែរ ការដែលហាត់ប្រាណជាប្រចាំនឹងជួយបង្កើនសុខភាពបេះដូង និងសរសៃឈាម ព្រមទាំងមិនអាចឲ្យលើសសម្ពាធឈាមទៀត។ ដូច្នេះបើសិនជាអ្នករស់នៅបែបស៊ីដេកៗវិញ អ្នកពិតជាដឹងអំពីលទ្ធផលដោយខ្លួនឯងជាមិនខាន។
របបអាហារសម្បូរជាតិប្រៃ ឬសូដ្យូមអាចធ្វើឲ្យលើសសម្ពាធឈាម ហើយរឿងនេះក៏ធ្វើឲ្យអ្នកជំងឺលើសសម្ពាធឈាមជាច្រើនលែងចង់ញ៉ាំអាហារប្រៃទៀតដែរ។ ប៉ុន្តែការដែលញ៉ាំអាហារមានជាតិផ្អែមច្រើនក៏មានលទ្ធផលដូចគ្នាដែរ ព្រោះវានឹងជំរុញដល់ការរលាក និងឡើងទម្ងន់ឥតប្រយោជន៍។
តើវាជាទម្លាប់អ្នកដែរទេក្នុងការបេះថ្នាំបំបាត់ការឈឺចាប់មួយគ្រាប់ពីរលេបគ្រប់ពេលដែលមានអារម្មណ៍ឈឺចាប់? ដូច្នេះវាក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរត្រង់ថា វាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ជាងធម្មតានោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំមួយចំនួនសម្រាប់កែរោគផ្លូវចិត្ត ប្រព័ន្ធភាពស៊ាំ និងមហារីកក៏ប្រហែលជាធ្វើឲ្យលើសសម្ពាធឈាមបានដែរ ប៉ុន្តែមិនត្រូវឈប់ប្រើដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ៕