/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/Bin-Bunna38/5e2554cd3fe1b_1579504800_medium.jpg)
- 2020-01-20 07:25:10
- ជំនឿ
មកដឹងពីលក្ខណៈពិសេស ដែលចិននិយមទិញផ្កាអង្គាសីលដាក់ក្នុងផ្ទះ ពិសេសថ្ងៃចូលឆ្នាំចិន
- 2020-01-20 07:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីលក្ខណៈពិសេស ដែលចិននិយមទិញផ្កាអង្គាសីលដាក់ក្នុងផ្ទះ ពិសេសថ្ងៃចូលឆ្នាំចិន
ចន្លោះមិនឃើញ
ប្រជាជនមួយចំនួននិយមផ្សងសំណាងតាមរយៈផ្កាអង្គាសីល ដោយបានជឿជាក់ថា ប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន គឺតំណាងឲ្យការរកស៊ី និងការធ្វើកិច្ចការផ្សេងៗទទួលបានផលជោគជ័យតាមសេចក្ដីប្រាថ្នា។ ទន្ទឹមនឹងនេះ ផ្កាអង្គាសីលជាផ្កាមួយប្រភេទ ដែលមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង ចូលចិត្តខ្លាំងបំផុត ព្រោះផ្កានេះមានលក្ខណៈពិសេសរបស់វា ហើយប្រជាជនចិន តែងយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំប្រពៃណីចិន។ នេះបើតាមការលើកឡើងរបស់ គ្រូចិនសែ កុក ឡុង ដែលបានប្រាប់ Sabay ថ្មីៗនេះ។
«ផ្កាអង្គាសីលហ្នឹង ពេលដែលទឹកកកធ្លាក់រឹតតែត្រជាក់ រឹតតែរីក ចឹង! គាត់ឆ្អឹងរឹង រឹតតែរងារ រឹតតែលូតលាស់។ ដូច្នេះចិនទិញផ្កាអង្គាសីលហ្នឹង តំណាងឲ្យសេចក្ដីថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងមិនចេះចុះចាញ់ខ្មាំង ព្រោះរឹតតែរងារ រឹតតែជំនះលូតលាស់»។ លោកតា កុក ឡុង មានប្រសាសន៍។
លោកតាបន្ថែមថា ប្រជាជនចិន យកផ្ដាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។ បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អទេ ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ ថ្ងៃជាប់គ្នា ចិនជឿថា ល្អ បើរីកជាប់គ្នា ៧-១៥ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅគង់វង្សយូរអង្វែង។
«ប្រជាជនចិនទូទាំងប្រទេស ជាពិសេសប្រធានម៉ៅ ចូលចិត្តផ្កានេះណាស់ ហើយបានសរសេរកំណាព្យជាច្រើនអំពីគុណប្រយោជន៍នៃផ្កាអង្គាសីល»។ លោកតា និយាយ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន នឹងមកដល់នៅថ្ងៃទី ២៤ ខែមករា ខាងមុខនេះ។ ត្បិតតែពិធីបុណ្យនេះជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាមក្ដី ប៉ុន្ដែប្រជាជនខ្មែរសែស្រឡាយចិន តែងតែធ្វើបុណ្យ និងក្រុមហ៊ុនមួយចំនួន ដែលមានម្ចាស់ក្រុមហ៊ុនជាជនជាតិចិន បានអនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាកផងដែរ៕