/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/Bin-Bunna38/5e3793314cf3a_1580700420_medium.jpg)
- 2020-02-03 03:39:28
- សុខភាព
អាហារ ដែលជួយដល់សុខភាពបុរសខ្លាំងៗ
- 2020-02-03 03:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ដែលជួយដល់សុខភាពបុរសខ្លាំងៗ
ចន្លោះមិនឃើញ
គ្រប់យ៉ាង ដែលដាក់ចូលមាត់ទំពាររបស់មនុស្សប្រុសអាចត្រូវបានចាត់ទុកថា មានឥទ្ធិពលទៅលើចិត្តគំនិត និងរាងកាយរបស់គេ។ ហេតុដូច្នេះហើយ អ្នកគួរតែជ្រើសរើសអាហារទទួលទានដោយប្រុងប្រយ័ត្នផង ជាពិសេសអាហារណាដែលមានជីវជាតិ និងផ្តល់មុខងារកាន់តែល្អដល់ប្រព័ន្ធរាងកាយទាំងអស់ផង។ អាហារដែលល្អបំផុតសម្រាប់សុខភាពបុរស ដែលអ្នកអាចគិតគូរពិចារណាបាន សូមអាននៅខាងក្រោមនេះ៖
ទ្រទ្រង់ដល់សុខភាពបេះដូង
ត្រីសម្បូរទៅដោយសារធាតុ Eicosapentaenoic Acid (EPA) និង Docosahexaenoic Acid (DHA) ដែលវាសុទ្ធសឹងតែជាអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយឲ្យបុរសមានសុខភាពល្អ។ ការញ៉ាំអាហារត្រីសម្បូរសារធាតុខ្លាញ់ទាំងនេះអាចជួយបន្ថយការកើតជំងឺគាំងបេះដូងបានបាន ដោយសារតែវាជួយបំបាត់ការកកកុញកំណកនៅសរសៃឈាមអាក់ទែ ព្រមទាំងជួយកុំឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀត។
ការពារក្រពេញប្រូស្តាត
គ្រាប់សណ្តែកដី ឬគ្រាប់ផ្លែឈើផ្ទុកទៅដោយសារធាតុសេឡេញ៉ូម ដែលជាជាតិរ៉ែមួយប្រភេទត្រូវបានគេអះអាងថាជួយបន្ថយការកើតជំងឺមហារីកក្រពេញប្រូស្តាតបាន។ អ្នកជំនាញនិយាយថា គ្រាប់ស្វាយចន្ទី ឬសណ្តែកផ្ទុកទុកទៅដោយជាតិសេឡេញ៉ូមភាគច្រើន ហើយវានឹងក្លាយទៅជារបាំងការពារក្រពេញប្រូស្តាតមិនឲ្យកើតមហារីកបាន។ មានគ្រាប់ផ្លែឈើច្រើនណាស់ដែលត្រូវបានគេស្គាល់ថាអាចជួយទ្រទ្រងដល់សុខភាពក្រពេញប្រូស្តាតបានដូចជា គ្រាប់ល្ពៅ គ្រាប់ល្ង និងគ្រាប់ផ្កាឈូករ័ត្នជាដើម។
ជួយឲ្យមានអារម្មណ៍ល្អ
ការប្រែប្រួលយ៉ាងខ្លាំង នៃកម្រិតជាតិស្ករក្នុងឈាមអាចជាឥទ្ធិពលមួយទៅលើរឿងជាច្រើន ក្នុងនោះក៏មានអារម្មណ៍របស់មនុស្សយើងដែរ។ មធ្យោបាយដ៏ល្អមួយក្នុងការជួយថែរក្សាកម្រិតជាតិស្ករក្នុងឈាម និងអារម្មណ៍នៅល្អនោះ គឺការញ៉ាំអាហារសម្បូរជាតិសរសៃ។ ជាតិសរសៃនេះ គឺជាកាបូអ៊ីដ្រាតមួយប្រភេទដែលមិនអាចរំលាយបាន តែវានឹងជួយបង្ការកុំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បាន។ ក្រៅពីនេះ ជាតិសរសៃដែលរលាយវិញ អាចធ្វើឲ្យបុរសមានអារម្មណ៍សប្បាយចិត្ត ហើយក៏ការពារពួកគេពីការញ៉ាំអាហារច្រើនជ្រុលរហូតដល់ធាត់បានដែរ។
សរុបសេចក្តីទៅ របបអាហារដែលត្រឹមត្រូវគឺជារឿងសំខាន់ណាស់ដើម្បីជួយជំរុញដល់សុខភាពកានតែល្អ។ បុរសអាចទទួលបានប្រយោជន៍ពេញលេញពីការញ៉ាំអាហារទៀងទាត់ ជាពិសេសអាហារដែលបានរៀបរាប់ខាងលើនេះតែម្តង៕