- 2020-02-06 03:46:20
- ស្នេហា
មកមើលកាដូអ្វីខ្លះ ដែលបង្កើតការចងចាំដ៏ល្អនៅថ្ងៃ ទិវានៃសេចក្ដីស្រឡាញ់
- 2020-02-06 03:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលកាដូអ្វីខ្លះ ដែលបង្កើតការចងចាំដ៏ល្អនៅថ្ងៃ ទិវានៃសេចក្ដីស្រឡាញ់
ចន្លោះមិនឃើញ
នៅសល់ពេលប្រមាណជាជាង១សប្ដាហ៍ទៀត ទិវានៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ នឹងមកដល់។ តើប្រិយមិត្តធ្លាប់គិតអត់ ថាចង់ធ្វើអ្វីមួយដើម្បីជាការចងចាំទៅកាន់មនុស្សដែលយើងស្រលាញ់? តោះមកមើលគន្លឹះខ្លីៗខាងក្រោមនេះ ៖
១ ចាបក្រដាស ឬ សន្លឹកក្រដាសមូរ
ការបត់ក្រដាសជារូបចាប នឹង មូរក្រដាស ដោយសរសេរពាក្យក្នុងចិត្ត ជាកាដូដែលបង្ហាញពីភាពអំណត់ ការតស៊ូរបស់អ្នកធ្វើ ជាពិសេសជាកាដូដែលអាចការពារភាពបែកបាក់របស់អ្នកផងដែរ។ ចូរនិយាយពាក្យថា អានពាក្យនៅក្នុងក្រដាសមូរ បើសិនថ្ងៃណាមួយដែលអ្នកខឹង ហើយលែងចង់និយាយរកខ្ញុំ នៅពេលដែលអ្នកប្រគល់កាដូមួយនេះទៅកាន់មនុស្សដែលអ្នកស្រលាញ់។
២ សៀវភៅ
មនុស្សមិនច្រើនទេ ដែលចូលចិត្តអានសៀវភៅ ប៉ុន្តែកុំភ្លេចថា យុវជនជាង80% នៅចន្លោះអាយុពី១៨ ទៅ ២៩ឆ្នាំ គឺចូលចិត្តអានសៀវភៅ ហើយក្នុងចំណោមនោះ ប្រហែលមានមនុស្សដែលអ្នកស្រលាញ់ផងក៏ថាបាន។ សៀវភៅ គឺជាកាដូ នៃការចងចាំដ៏ល្អបំផុត ព្រោះនៅពេលដែលគេអាន ហាក់បីដូចជាពួកគេកំពុងតែនៅជាមួយអ្នកយ៉ាងដូច្នោះដែរ។ អត្ថន័យនៅក្នុងសៀវភៅ បង្ហាញពីគោលបំណងរបស់អ្នកទៅកាន់ពួកគាត់។ កុំភ្លេចសរសេរពាក្យក្នុងចិត្តដើម្បីបន្ថែមឳជារសនៃសៀវភៅផងណា។
រូបថត
តើអ្នកជាមនុស្សដែលចូលចិត្តថតរូបដែរអត់? ថតរូបមនុស្សដែលយើងស្រលាញ់អោយបានច្រើន ដោយសរសេរភ្ជាប់ជាមួយនឹង caption cute cute ដែលធ្វើអោយគាត់អានហើយ ញញឹមបិទមាត់មិនជិត។ ធានានេះជាកាដូដ៏សាកសមបំផុតនៅក្នុងសតវត្សទី២១នេះ។
ប្រភព៖ CNN UNDERSCOREDS