- 2020-02-10 02:24:19
- ស្នេហា
អត្ថន័យនៃពាក្យអាពាហ៌ពិពាហ៌
- 2020-02-10 02:24:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យនៃពាក្យអាពាហ៌ពិពាហ៌
ចន្លោះមិនឃើញ
ពាក្យចាស់លោកពោលថា "រៀបការជារឿងសប្បាយមួយថ្ងៃ អ្នកមិនយល់អត្ថន័យលំបាកមួយជីវិត'’ តើនេះជារឿងពិតឬយ៉ាងណា?
ការរៀបការ គឺជាចំណងរវាងមនុស្សពីរនាក់ដែលនឹងប្រើជីវិតរួមគ្នាទាំងពេលមានសុខនឹងទុក្ខ តែយ៉ាងណាមិញមុនពេលសម្រេចចិត្តក្នុងការរៀបការគួរណាស់តែបានយល់ពីអត្ថន័យនៃពាក្យថាអាពាហ៌អាពាហ៌ ឬ ហោចណាស់អ្នកគួរបង្កើតជាអត្ថន័យផ្ទាល់ខ្លួនដើម្បីជាការចងចាំមួយដ៏ល្អនៅក្នុងជីវិតគូ។
អ្នកប្រាជ្ញខាងសង្គមវិទ្យា បានកំណត់និយមន័យ នៃពាក្យអាពាហ៌ពិពាហ៌នេះថាគឺជាការចូលរួមការគាំទ្រពីបុគ្គលពីរ ឬច្រើននៅក្នុងសង្គមដែលការរៀបចំនានាប្រកបដោយស្ថេរភាព នឹងមានផ្នែកខ្លះ នៃគំនិតមានការទាក់ទងនឹងចំណងផ្លូវភេទ។
ជាក់ស្តែងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន អត្ថន័យ នៃពាក្យមួយនេះត្រូវបានឲ្យនិយមន័យផ្សេងពីគ្នាទៅតាមស្ថានភាព ដែលពួកគេបានជួបប្រទះ។ A Proper Woman នារីឯករាជ្យជីវិត បានឲ្យនិយមន័យ នៃពាក្យអាពាហ៌ពិពាហ៌ថា ជាការបញ្ជាក់ឲ្យដៃគូរៀងៗខ្លួនដឹងថាពួកគេអាចសម្រេចចិត្តចាប់ដៃរួមរស់ជាមួយគ្នាក្នុងនាមជាប្តី-ប្រពន្ធ ហើយក៏ជាការបញ្ជាក់ប្រាប់សង្គមឲ្យបានដឹងថា ពួកគេទាំងពីរជាគូរនឹងគ្នា ដែលអាចរួមរស់នឹងគ្នាចាប់ពីពេលនេះតទៅ។
តែទោះជាយ៉ាងណាក៏ដោយការលើកឡើងទាំងអស់នេះជាផ្នែកមួយនៃជីវិតតែប៉ុណ្ណោះ ចូរចាំថាជីវិតរបស់យើង គឺយើងជាអ្នកកំណត់ អាវយវ របស់យើង គឺយើងជាអ្នកបញ្ជា ដូចនេះចូរកំណត់និយមន័យ នៃពាក្យថាអាពាហ៌ពិពាហ៌របស់អ្នកឲ្យបានល្អ នឹង ដឹកនាំជីវិតគូមួយនេះឲ្យបានប្រសើរផងដែរ៕