- 2020-02-11 03:40:00
- ស្នេហា
ពិសោធន៍រកឃើញថា មនុស្សប្រុសដុះក្បាលពោះស្មោះត្រង់ និងមានសុភមង្គលជាងប្រុសសាច់ដុំ៦កង់
- 2020-02-11 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសោធន៍រកឃើញថា មនុស្សប្រុសដុះក្បាលពោះស្មោះត្រង់ និងមានសុភមង្គលជាងប្រុសសាច់ដុំ៦កង់
ចន្លោះមិនឃើញ
ថ្មីៗនេះបំផុត Planet Fitness ក្រុមហ៊ុនសុខភាព និងសម្រស់របស់អាមេរិកបានបញ្ចេញលទ្ធផលពិសោធន៍ដែលបានបង្ហាញឲ្យឃើញថា មនុស្សប្រុសដុះក្បាលពោះមានទំនោរចិត្តទូលាយ និងទទួលបានមនោសញ្ចេតនាពីមនុស្សស្រីច្រើនជាង។
តាមនោះដែរ មនុស្សស្រីគិតថា មនុស្សប្រុសដុះក្បាលពោះ ដ្បិតចំណាយពេលមើលថែទាំគ្រួសារច្រើន ទើបគ្មានពេលទៅហាត់ប្រាណ។ ក្រុមហ៊ុនដដែលបានបង្ហាញឲ្យឃើញថា មនុស្សស្រីមានអារម្មណ៍ថាស្រួលចិត្តពេលនៅក្បែរបុរសដុះក្បាលពោះ។
នៅក្នុងការពិសោធន៍មួយផ្សេងទៀតឃើញថា មនុស្សប្រុស៧៩% ដែលមានរាងទ្រលុកទ្រលន់ មានអារម្មណ៍ថាខ្លួនមានសុភមង្គលក្នុងជីវិត និងមានចិត្តគំនិតស្មោះត្រង់ជាដាច់ខាត ដ្បិតពួកគេឲ្យតម្លៃស្នេហាដែលខ្លួនមាន និងមិនមានបំណងមានអ្នកទី៣ឡើយ។ ផ្ទុយមកវិញ អ្នកមានរាងសាច់ដុំ៦កង់ គិតថាខ្លួនទាក់ទាញ ទើបមានទំនោរមានចិត្តសាវ៉ា។
សម្រាប់មិត្តៗនារីដែលភ័យខ្លាចពីភាពមិនស្មោះត្រង់របស់មនុស្សប្រុសនោះ អ្នកអាចជ្រើសយកមនុស្សប្រុសដែលមានរាងធាត់ និងដុះក្បាលពោះ ដ្បិតយោងតាមការពិសោធន៍ បុរសដែលមានរាងបែបនេះគឺមានភាពស្មោះត្រង់ខ្ពស់ជាង។
ដូចគ្នានឹងមនុស្សស្រីដែរ បុរសៗក៏មានសម្ពាធពីបញ្ហារូបរាងនៅក្នុងសម័យកាលនេះ ដ្បិតក្រឡេកទៅណាក៏ឃើញតែមនុស្សស្អាតៗ។ សម្រាប់មនុស្សប្រុស រាងសាច់ដុំ៦កង់ មាំមួន គឺបង្ហាញពីភាពរឹងមាំ និងស្អាតបាតបែបមនុស្សប្រុស។ យ៉ាងណាក្ដី ការពិសោធន៍បានបង្ហាញឲ្យឃើញថា មនុស្សប្រុសដុះក្បាលពោះ ទាក់ទាញភាពស្មោះត្រង់បានពីមិត្តៗស្ត្រីច្រើនជាង៕