- 2020-02-11 04:45:03
- ស្នេហា
កូនកំលោះ កូនក្រមុំ គួរដឹងប៉ុន្មានចំណុចនេះ មុនពេលចែកធៀបការអញ្ជើញភ្ញៀវ
- 2020-02-11 04:45:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកំលោះ កូនក្រមុំ គួរដឹងប៉ុន្មានចំណុចនេះ មុនពេលចែកធៀបការអញ្ជើញភ្ញៀវ
ចន្លោះមិនឃើញ
ចែកធៀបហើយ តែបែរជាមិនមានភ្ញៀវមកចូលរួម តើនេះជាកំហុសអ្នកណា? តោះមកមើលគន្លឹះងាយៗ នឹង មានប្រសិទ្ធិភាព ដើម្បីអញ្ជើញភ្ញៀវមកចូលរួមក្នុងពិធីមង្គលការ ៖
អញ្ជើញជាក្រុម
យុវវ័យសម័យនេះ ចូលចិត្តធ្វើអ្វីស្រដៀងៗគ្នា ហើយធ្វើជាក្រុម ជាពិសេស គឺស្រីៗហ្នឹងហ្មង! ដូចនេះបើអញ្ជើញពួកគាត់អោយចូលរួមក្នុងពិធីមង្គលការរបស់អ្នក ហោចណាស់ក៏ត្រូវរកមនុស្សណា ដែលពួកគាត់ស្គាល់គ្នាដែរ ព្រោះបើអ្នកអញ្ជើញគាត់ទៅ ដោយមិនមានអ្នកណាដែលគាត់ស្គាល់ ភាគរយនៃវត្តមានរបស់គាត់នៅក្នុងពិធីរបស់អ្នកគឺ 50/50 ហើយ។ មិនមែនតែស្រីៗទេ ប្រុសៗក៏ដូចគ្នាដែរណា។
អញ្ជើញតាមបណ្ដាញសង្គម
សម័យនេះហើយ នៅដើរចែកធៀបការអីទៀត នាំតែខាតពេលទេ មិនចឹង។ ប៉ុន្តែ អ្នកកុំភ្លេចណា ទំនាក់ទំនងផ្ទាល់មាត់ជាភាពគួរសមបំផុត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកត្រូវលៃលកពេលវេលាអោយសមរម្យ ក្នុងការណាត់ជួបភ្ញៀវដែលត្រូវអញ្ជើញ ព្រោះភ្ញៀវខ្លះពិតមិនអាចអញ្ជើញតាម Chat បានឡើយ។
រៀបផែនការអញ្ជើញភ្ញៀវ
អ្នកត្រូវរៀបផែនការកំណត់ភ្ញៀវ មិនមែនចេះតែអញ្ជើញគ្រប់តែភ្ញៀវនោះទេ ព្រោះក៏មិនមែនរាល់គ្រប់គ្នាដែលអ្នកអញ្ជើញ ពួកគាត់នឹងទៅចូលរួមក្នុងពិធីមង្គលការរបស់អ្នកនោះដែរ។ ភ្ញៀវដែលអ្នកគួរអញ្ជើញមាន មិត្តរួមអាជីព មិត្តរួមថ្នាក់ អ្នកជិតខាង សាច់ញាតិ ចៀសវាង អ្នកដែលទើបស្គាល់គ្នាព្រោះពួកគេអាចគិតថា អ្នកអញ្ជើញព្រោះអ្នកចង់បានចំនងដៃពីពួកគេតែប៉ុននោះ។
ទំនាក់ទំនងអោយមានប្រសិទ្ធភាព
កុំចាំដល់ថ្ងៃទើបនឹកឃើញ ព្រោះទំនាក់ទំនងជារឿងមួយដ៏សំខាន់មិនអាចកាត់ផ្ដាច់គ្នាបាន បើអ្នកជាមនុស្សដែលរក្សាមិត្តភាពបានយូរអង្វែង អ្នកក៏នឹងទទួលបានមិត្តដ៏សែនច្រើន ហើយពួកគេនឹងជាមិត្តដែលមិនបោះបង់ចោលអ្នកនៅក្នុងថ្ងៃសំខាន់របស់អ្នកនោះដែរ។
ប្រភព ៖ The New York Times