• 2020-03-26 01:34:50
  • សុខភាព

នៅផ្ទះ សាកល្បងវិធីងាយៗ ដើម្បីសម្រកទម្ងន់

  • 2020-03-26 01:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាដែលថា មិនចង់បានសុខភាពល្អ ហើយថែមទាំងបានរាងស្អាតនោះ តែមាត់វាចេះតែឃ្លាន ហើយក្រពះទាមទារឥតឈប់ តោះឥលូវអស់បារម្ភហើយ មកស្តាប់អ្នកជំនាញផ្នែកសុខភាពប្រាប់ពីវិធីងាយៗ ដើម្បីសម្រកទម្ងន់ ដោយពុំចាំបាច់បញ្ឈប់ការបរិភោគអាហាររបស់លោកអ្នក។

ដំបូងឡើយអ្នកត្រូវគិតពីពេលវេលានៃការបរិភោគដ៏ត្រឹមត្រូវ

  • ១. បរិភោគអាហារពេលព្រឹកនៅម៉ោង ៧:១១ នាទី

  • ២. បរិភោគអាហារថ្ងៃត្រង់នៅម៉ោង ១២:៣៨ នាទី

  • ៣. បរិភោគអាហារពេលល្ងាចនៅម៉ោង ៦:១៤ នាទី

ការបរិភោគអាហារនៅក្នុងចន្លោះម៉ោងខាងលើ គឺកាត់បន្ថយហានិភ័យនៃជម្ងឺមួយចំនួនដែលទាក់ទងទៅនិងការឡើងទម្ងន់។

អ្នកគួរចៀសវាងនូវការបរិភោគអាហារ ក្រោយម៉ោង ៧ល្ងាច ព្រោះថា រាងកាយអ្នកធ្វើសកម្មភាពតិចនិងបន្ថយការធ្វើចលនាច្រើន ដែលនាំឲ្យការដុតកាឡូរី ដែលនៅក្នុងខ្លនរបស់អ្នកក៏មានថយចុះដូចគ្នា ដែលធ្វើឲ្យអ្នកឡើងគីឡូនោះអី។

អ្នកគួរបញ្ឈប់រាល់ការបរិភោគអាហារ រយៈពេល៣ម៉ោង មុនពេលគេង ព្រោះការបរិភោគអាហារកៀកនិងម៉ោងពេលនៃការគេង ធ្វើអោយមានការកើនឡើងនូវអាំងស៊ុយលីន ដែលធ្វើអោយរំខានដល់ដំណេករបស់អ្នក។

អ្នកគួរតែមានទម្លាប់ ក្នុងការបរិភោគអាហារអោយបានទៀងទាត់ទៅតាមការកំណត់ ព្រោះនេះជាការបង្ហាញពីរបៀបនៃការមើលថែសុខភាពរបស់អ្នក ដោយពុំចាំបាច់ត្រូវតមអាហារច្រើនមុខ គ្រាន់តែមានរបៀបនៃការកំនត់ម៉ោងពេលនៃការបរិភោគក៏អូខេទៅហើយ។ តែទោះជាយ៉ាងណា កុំភ្លេចហាត់ប្រាណ ៣០នាទី ជារៀងរាល់ព្រឹកផងណា៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ Art

មតិយោបល់