- 2020-03-28 02:44:42
- ព័ត៌មាន
សេវាធនាគារបែបឌីជីថលទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃមេរោគកូវីដ១៩
- 2020-03-28 02:44:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេវាធនាគារបែបឌីជីថលទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃមេរោគកូវីដ១៩
ចន្លោះមិនឃើញ
បច្ចុប្បន្នគ្រប់គ្នាកំពុងព្យាយាមកាត់បន្ថយការចេញក្រៅ បើមិនចាំបាច់ ដើម្បីចូលរួមកាត់បន្ថយអត្រាប្រឈមការឆ្លងជំងឺកូវី១៩ ដែលស្របនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក WHO និងក្រសួងសុខាភិបាលកម្ពុជា។ ដូច្នេះការងារមួយចំនួនត្រូវងាកមកប្រើសេវាឌីជីថលវិញ តួយ៉ាងដូចជាការផ្ទេរ ឬផ្ញើប្រាក់ ត្រូវងាកមកប្រើតាមបែបឌីជីថលវិញ ដែលវាបានក្លាយជាតម្រូវការខ្ពស់ និងពិតជាបានធ្វើឲ្យជីវិតប្រជាជនខ្មែរយើងកាន់តែងាយស្រួលនឹកស្មានមិនដល់។
និយាយដល់សេវាមួយនេះ មានធនាគារជាច្រើន បានព្យាយាមប្រជែងគ្នាផ្តល់ដំណោះស្រាយបែបឌីជីថលទៅដល់អតិថិជន តែជាក់ស្តែងគេឃើញមានតែធនាគារ ABA មួយប៉ុណ្ណោះដែលបានផ្តល់សេវាធនាគារបែបឌីជីថលបាន យ៉ាងសម្បូរបែប និងទូលំទូលាយដល់អតិថិជន។
សម្រាប់ស្ថានភាពបច្ចុប្បន្ន Sabay សូមចែករំលែកសេវាកម្មបែបឌីជីថលមួយចំនួន ដែលអាចធ្វើបានជាមួយធនាគារមួយនេះ មកជំរាបជូនដើម្បីជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាក្នុងការបង្ការខ្លួនក្នុងការអាចឆ្លងមេរោគកូវីដ១៩។
១.សេវាទូទាត់ប្រាក់តាមកម្មវិធី ABA Mobile ដោយឥតគិតថ្លៃ៖
អ្នកអាចបង់ថ្លៃវិក្កយបត្រទឹក ភ្លើង អ៊ិនធឺណិត ថ្លៃសាលា រំលស់ បរិច្ចាគជាដើម។ ហើយអ្វីដែលពិសេសនោះគឺ អ្នកអាចបង់ថ្លៃទិញទំនិញ ឬម្ហូបអាហារបានយ៉ាងស្រួល ដោយមិនចាំបាច់ប្រើសាច់ប្រាក់។ អ្វីៗទាំងអស់អាចធ្វើបាន ដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នក។ ខាងក្រោម គឺជារបៀបនៃការធ្វើការទូទាត់សេវាទាំងនោះតាមកម្មវិធី ABA Mobile ៖
មិនតែប៉ុណ្ណោះ អ្នកអាចបើកកាតនិម្មិត (Virtual cards) នៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើការទិញទំនិញ អនឡាញ ដោយមិនចាំបាច់ប៉ះពាល់ជាមួយនឹងសាច់ប្រាក់ ឬកាតធនាគារផ្ទាល់ ហើយនេះអាចជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគដែលអាចទំលើកាត និងលុយបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបនៃការបើកកាតនិម្មិត អ្នករកបាននៅ ទីនេះ។
២. សេវាដាក់ប្រាក់នៅតាមស្វ័យម៉ាស៊ីនអាចជួយកាត់បន្ថយឱកាសឆ្លងមេរោគកូវីដ១៩៖
សេវានេះនឹងធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និងជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគកូវីដ១៩ ព្រោះថានៅពេលដែលអ្នកមានគណនីធនាគារមួយនេះ អ្នកអាចដាក់ប្រាក់ចូលគណនីបានយ៉ាងឆាប់រហ័ស ដោយមិនបាច់តម្រង់ជួររង់ចាំ ហើយដាក់តែម្តង អ្នកអាចប្រើតាមកម្មវិធី ABA Mobile សម្រាប់តម្រូវការប្រចាំថ្ងៃរបស់អ្នក។
សេវា cash-in គឺមាននៅគ្រប់សាខារបស់ធនាគារ ABA ដូចនេះអ្នកអាចធ្វើការប្រែសាច់ប្រាក់បានគ្រប់ពេល។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិននៅជិតសាខាធនាគារ អ្នកអាចធ្វើការផ្ទេរប្រាក់ទៅភ្នាក់ងាររបស់វីង ដែលមានរហូតដល់ជាង 10,000 កន្លែងដើម្បីដាក់ប្រាក់ចូលក្នុងគណនី ABA របស់អ្នក។
៣. សេវាដកប្រាក់តាមរយៈដៃគូសហការរបស់ធនាគារ ABA ៖
សម្រាប់ការដកលុយប្រើការក្នុងអំឡុងពេលនេះ អ្នកក៏អាចដកបានគ្រប់ពេលវេលា និងជាពិសេសគ្រប់ទីកន្លែងតែម្តង ដោយសារធនាគារនេះ មានម៉ាស៊ីនដកប្រាក់ច្រើនរហូតដល់ ៣៥៤ ទូ ATM។ កាន់តែស្រួលទៀតនោះ គឺ ABA បានសហការជាមួយ វីង និងទ្រូម៉ាន់នី បើអ្នកនៅឆ្ងាយពីម៉ាស៊ីន ATM អ្នកនៅតែអាចដកប្រាក់បានតាមភ្នាក់ងារទាំងពីរ ខាងលើនេះជាង ៧ ពាន់កន្លែង ដោយ គ្រាន់តែវេរប្រាក់ពីគណនីធនាគារ ABA ទៅគណនី វីង ឬ ទ្រូម៉ាន់នី រួចវេរទៅលេខទូរស័ព្ទខ្លួនឯងជាការស្រេច។
៤. សេវាផ្ញើប្រាក់ ឬផ្ទេរប្រាក់ ក្នុង និងក្រៅប្រទេស ៖
ផ្ញើប្រាក់ ឬផ្ទេរប្រាក់ក្នុងអំឡុងពេលនេះ ពិតជាមានតម្រូវការច្រើន ជាពិសេស ទៅកាន់សាច់ញាតិដែលរស់នៅឆ្ងាយ យើងកំពុងត្រូវការប្រាក់បន្ទាន់។
សម្រាប់ដំណោះស្រាយវេរប្រាក់ក្នុងស្រុក អ្នកអាចធ្វើបានតាមការវេរ ពីគណនី ABA ទៅគណនី ABA ដូចគ្នា ឬប្រើសេវា E-Cash (ជាសេវាដែលអាចផ្ញើលុយ ទៅដកនៅទូរ ATM របស់ ABA បានដោយមិនបាច់ប្រើកាតធនាគារ) ប្រសិនបើអ្នកដកនោះ មានម៉ាស៊ីន ATM នៅជិត។ តែបើមិនមានទេ អ្នកនៅតែអាចដកបានដោយប្រើសេវារបស់ភ្នាក់ងារ វីង ឬភ្នាក់ងារទ្រូម៉ាន់នី តាមរបៀបដែលបានបរិយានៅចំនុចទី3។
សម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេសវិញ ធនាគារមួយនេះ មានសេវាផ្ទេរប្រាក់តាម SWIFT ដែលអាចផ្ទេរប្រាក់បានពីក្នុងទូរស័ព្ទដៃផ្ទាល់តែម្តង ដោយគ្រាន់តែមានគណនី ធនាគារ ABA ជាការស្រេច។ សម្រាប់បងប្អូនដែលចង់ផ្ញើប្រាក់មកពីក្រៅប្រទេសវិញ ធនាគារ ABA ក៏មានសេវាទទួលប្រាក់បាន តាមទូរស័ព្ទដៃបានផងដែរ តាមរយៈសេវា Ria ទទួលប្រាក់ក្នុងកម្មវិធី ABA Mobile។
សេវាទាំងអស់នេះ ងាយស្រួលប្រើ ហើយកាត់បន្ថយការឆ្លងមេរោគកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាព។ ធនាគារនេះក៏មានសេវាបើកគណនីដល់ផ្ទះឬកន្លែងធ្វើការផ្ទាល់ទៀត ហើយធនាគារនឹងបញ្ជូនក្រុមការងាររបស់ពួកគេទៅ បើមិនទាន់មានគណនីទេ អ្នកអាចតេហៅក្រុមការងាររបស់ធនាគារ ABA បានតាមរយៈ 023 225 333។
សង្ឃឹមថាការចែករំលែកនេះ អាចជួយលោកអ្នកបាន។ សូមសំណាងល្អ និងសូមឲ្យមានសុវត្ថិភាព គ្រប់គ្នាក្នុងអំឡុងពេលនេះ៕