• 2020-03-31 01:37:17
  • សុខភាព

កូវីដ-១៩ ៖ តើអ្នកគួរលាងដៃនៅពេលណាខ្លះ ដើម្បីចៀសផុតពីការឆ្លងមេរោគ?

  • 2020-03-31 01:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូរលាងដៃឱ្យបានញឹកញាប់ ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹករយៈពេល ២០ វិនាទី។ លាងសម្អាតភ្លាមៗ បន្ទាប់ពីទាក់ទងជាមួយអ្នកឈឺ។

ទឹកអនាម័យលាងដៃ៖ ប្រសិនបើសាប៊ូ និងទឹកមិនមាន ហើយដៃមិនងាយកខ្វក់ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដៃអាចមើលឃើញកខ្វក់​ ចូរលាងដៃជាមួយសាប៊ូ ទឹកជានិច្ច។

  • ពេលវេលាបន្ថែម ដើម្បីសម្អាតដៃរួមមាន ៖

  • បន្ទាប់ពីញីសច្រមុះ ក្អក ឬកណ្តាស់

  • បន្ទាប់ពីប្រើបន្ទប់ទឹក

  • មុនពេលញ៉ាំ ឬរៀបចំម្ហូប

  • បន្ទាប់ពីមានទំនាក់ទំនងជាមួយសត្វ

  • មុន និងក្រោយពេលថែទាំជាប្រចាំដល់មនុស្សម្នាក់ទៀតដែលត្រូវការជំនួយ (ឧទាហរណ៍៖ កុមារ)។

  • ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នក ដោយប្រើដៃដែលមិនលាងសម្អាត៕

ប្រភព៖ Health.com.kh កែសម្រួល៖ ឈឹម សៅភារ៉ា

មតិយោបល់