- 2020-04-20 07:14:45
- សុខភាព
តើទម្លាប់អាក្រក់អ្វីខ្លះ ដែលធ្វើអោយអ្នកគេងមិនលក់?
- 2020-04-20 07:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទម្លាប់អាក្រក់អ្វីខ្លះ ដែលធ្វើអោយអ្នកគេងមិនលក់?
ចន្លោះមិនឃើញ
បញ្ហាចំបងរបស់យុវវ័យនាពេលបច្ចុប្បន្ននេះ គឺពួកគេប្រើពេលវេលានៅពេលយប់ច្រើនជាងពេលថ្ងៃ សម្រាប់ការរៀន ក៏ដូចជាការប្រើប្រាស់ឧបករណ៌ Technology ដូចជា ទូរសព្ទ កំព្យូទ័រ ជាដើម។ ដែលទាំងអស់នេះជាកត្តាធ្វើអោយពួកគេចូលគេងយប់ជ្រៅ ឬ ពេលខ្លះគេងមិនបានគេងតែម្តង។
ខាងក្រោមនេះជាកត្តាមួយចំនួនដែលធ្វើអោយអ្នកគេងយប់ជ្រៅ ៖
• ការប្រើពន្លឺភ្លើងក្នុងបន្ទប់ខ្លាំងពេក
• ការលែងទូរសព្ទរហូតដល់វិនាទីចុងក្រោយនៃការគេង (មើលរឿង តភាគអ្វីជាដើម)
• ការប្រើឧបករណ៌ដែលមានភ្លើពណ៌ខៀវ (Blue light) ដូចជា កំព្យូទ័រ ទូរសព្ទ IPad ជាដើម
• ការញ៉ាំស្រា និង ជក់បារី មុនពេលចូលគេង
• ញ៉ាំអាហារច្រើននៅពេលល្ងាច
• គេងថ្ងៃច្រើនម៉ោង
មូលនិធិគេងជាតិសហរដ្ឋអាមេរិកបានផ្តល់ជូននូវវិធីសាស្ត្រមួយចំនួន ដើម្បីអ្នកគេងលក់បានស្រួល និងស្កប់ស្កល់ ៖
• ទម្លាប់ចូលគេងក្នុងម៉ោងតែមួយរាល់យប់ សូម្បីតែពេលចុងសប្តាហ៌ក៏ដោយ
• ប្រើពន្លឺភ្លើងតិចៗ បែបស្រាលស្រទន់ នៅក្នុងបន្ទប់ ដើម្បីសម្រួលចង្វាក់រាងកាយរបស់អ្នក
• រក្សាសីតុណ្ហភាពក្នុងបន្ទប់គេងអោយត្រជាក់ល្មម
• ប្រើពួក ខ្មើយ ដែលមានផាសុកភាព
• ងូតទឹកយ៉ាងតិច៣០នាទី មុនគេង
• ចៀសវាងប្រើទូរសព្ទ ១ឬ២ម៉ោង មុនពេលគេង