• 2020-04-21 06:26:43
  • សុខភាព

ទម្លាប់អាក្រក់ទាំង៥ ដែលធ្វើអោយអ្នកឡើងគីឡូ

  • 2020-04-21 06:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលភ្ញាក់ពីគេងភ្លាម តើអ្នកនឹងធ្វើអ្វីមុនគេ? មានសកម្មភាពជាច្រើនដែលអ្នកធ្វើវាជារៀងរាល់ថ្ងៃ រហូតដល់ក្លាយទៅជាទម្លាប់ ដែលទម្លាប់ខ្លះជាទម្លាប់ល្អ ខណៈពេលទម្លាប់ខ្លះជាទម្លាប់ដែលអ្នកត្រូវតែប្រញាប់ផ្លាស់ប្តូរជាបន្ទាន់ បើមិនអញ្ចឹងទេ ទម្លាប់អាក្រក់ទាំងនោះនឹងផ្តល់ផលប៉ះពាល់ដល់អ្នកជាមិនខានឡើយ។

រូបតំណាង

ក្រលេកមកមើលទម្លាប់អាក្រក់ទាំង៥ ដែលធ្វើអោយអ្នកឡើងគីឡូឥតឈប់ឈរ ៖

ការគេងច្រើនរហូតដល់១២ម៉ោង ឬ ច្រើនជាងនេះក្នុង១ថ្ងៃ

ការគេងជារឿងដែលល្អ ប៉ុន្តែគេងច្រើនហូសហេតុពេកក៏ផ្តល់ផលប៉ះពាល់ដល់សុខភាពដែរ អ្នកជំនាញផ្នែកសុខភាពបានណែនាំអោយគេងត្រឹមតែ ៧ ទៅ ៩ម៉ោង តែប៉ុននោះ ព្រោះថាការគេលើសពី១០ម៉ោង បណ្តាលអោយសន្ទស្សន៌ម៉ាស់រាងកាយឡើងខ្ពស់ ហើយបើគេងតិចពេកនោះរាងកាយរបស់អ្នកនឹងងាយផលិតអ័រម៉ូនស្ត្រេស cortisol ដែលបង្កើនចំនង់អាហារ។

មិនចូលចិត្តពន្លឺព្រះអាទិត្យនៅពេលព្រឹក

ចូលចិត្តគេងរហូតដល់ថ្ងៃរះ អ្នកនឹងមិនបានដឹងពីគុណប្រយោជន៌នៃពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមនោះទេ ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង យ៉ាងហោចណាស់ ២០ ទៅ៣០នាទី ព្រោះវានឹងជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។

មិនរៀបចំកន្លែងគេង

ការរៀបចំកន្លែងគេងអោយបានស្អាតត្រឹមត្រូវ ធ្វើអោយអ្នកគេងលក់បានស្កប់ពេញ ហើយការគេងបានស្កប់គ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីរក្សាទម្ងន់។

ភ្លេចថ្លឹងទម្ងន់ខ្លួនឯង

ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរដែលជួយលើកទឹកចិត្ត ឬជម្រុញដល់ការសម្រកទម្ងន់។ ហើយពេលវេលាដ៏ល្អបំផុតដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹកមុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈ។ ដូច្នេះអ្នកនឹងទទួលបានទម្ងន់ត្រឹមត្រូវបំផុត ប្រសិនបើថ្លឹងនៅពេលព្រឹក។

ទទួលទានអាហារពេលព្រឹកតិច ឬ មិនញ៉ាំតែម្តង

អាហារទាំង៣ពេលសុទ្ធតែមានសារៈសំខាន់ ជាពិសេសគឺអាហារពេលព្រឹកហ្នឹងតែម្តង ដូច្នេះអ្នកគួរតែទម្លាប់ញ៉ាំអោយបានទៀងទាត់ និង ច្រើនផងដែរ ព្រោះការញ៉ាំអាហារពេលព្រឹកច្រើន មិនធ្វើអោយអ្នកឡើងគីឡូនោះទេ តែផ្ទុយទៅវិញ វាជួយក្នុងការរក្សាទម្ងន់របស់អ្នកទៅវិញទេ៕

ប្រភព៖ webmd ប្រែសម្រួល ៖ Art

មតិយោបល់