• 2020-04-28 08:57:07
  • ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រើប្រាស់ត្រាមូលថ្មី

  • 2020-04-28 08:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលខេត្ត និងជូនដំណឹងដល់គ្រប់មន្ទី អង្គភាព រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ ជ្រាបថា ដោយសារត្រាចាស់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពសឹករិចរិល ពិបាកក្នុងការប្រើប្រាស់ ទើបក្រសួងមហាផ្ទៃបានឯកភាពប្តូរត្រាមូលថ្មីវិញ។​

ហេតុដូចនេះសូមគ្រប់ស្ថាប័នទាំងអស់ ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប និងទទួលស្គាល់ការប្រើប្រាស់ត្រាមូលថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី