
- 2020-05-07 07:26:13
- ចរាចរណ៍
មកដឹង ! ទីតាំងដែលប្រឡងយកបណ្ណបើកបរឡាននិងម៉ូតូ ទូទាំង២៥រាជធានីខេត្ត
- 2020-05-07 07:26:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ! ទីតាំងដែលប្រឡងយកបណ្ណបើកបរឡាននិងម៉ូតូ ទូទាំង២៥រាជធានីខេត្ត
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត។
ភ្នំពេញ នៅអង្គភាពផ្តល់បណ្ណបើកបររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)។
មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត (ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)
ពេលវេលាផ្តល់សេវា៖ -ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០) ។-ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) ៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។
ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន