• 2020-05-18 05:39:06
  • ព័ត៌មាន

ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ កុំទាន់ភ្លេចខ្លួន បើទោះបីកូវីដស្ងប់ក៏ដោយ

  • 2020-05-18 05:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី១៨ ខែឧសភានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានចេញសេចក្ដីជូនដំណឹដល់ម្ចាស់​​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ទាំងអស់​ ក្នុង​រាជធានី​ភ្នំពេញ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ទោះ​បី​អ្នកជំងឺកូវីដ១៩ នៅកម្ពុជា បានជាសះស្បើយ​អស់ហើយក៏ដោយ។

សាលា​រាជធានី បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងនោះថា​ "ក្រោយ​ពី​មានការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដិ​១៩​ ជា​សះស្បើយ​អស់​នៅ​ក្នុង​កម្ពុជា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​មិន​មានការ​ភ័យ​ខ្លាច​ និង​បាត់​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ជំងឺ​កូ​វី​ដ​១៩​ ហើយ​នៅ​តាម​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​មួយ​ចំនួន​ខ្ចះ​ការ​ប្រុង​ប្រយ័ត្ន​ ទាំង​ម្ចាស់​ភោជនីយដ្ឋាន​ និង​ភ្ញៀវ​ ដោយ​ពុំ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​"។​

សូមមើលសេចក្តីលំអិតដូចខាងក្រោម៖

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់