• 2020-05-25 02:21:24
  • សុខភាព

ងាយបំផុត! ភេសជ្ជៈទាំង ៥យ៉ាង ជួយឲ្យអ្នកបាត់ស្ត្រេសយ៉ាងឆាប់រហ័ស

  • 2020-05-25 02:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីធ្វើលំហាត់ប្រាណ​ ស្ដាប់ចម្រៀង ទទួលការម៉ាស្សា ងូតទឹកក្ដៅឧណ្ហៗ គេងសម្រាកបន្តិច ការភេសជ្ជៈមួយចំនួនទៀតអាចជួយបន្ថយស្ត្រេសបានផងដែរ។ ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោម នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលមានប្រសិទ្ធភាពបន្ថយស្ត្រេស ៖

១. ទឹក

ជាភេសជ្ជៈដែលងាយនឹងរកបានបំផុត។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់ដើម្បីបន្ថយឥទ្ធិពលនៃភាពស្ត្រេសលើសុខភាពរាងកាយនិងផ្លួវចិត្ត។ គួរបញ្ជាក់ផងដែរថាកង្វះជាតិទឹកក្នុងរាងកាយក៏ជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាស្ត្រេសផងដែរ។

២. ទឹកដូង

ចូរទទួលទានទឹកដូងមួយកែវពេលអ្នកមានអារម្មណ៍ស្ត្រេស។ ភេសជ្ជៈធម្មជាតិនេះនឹងផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នកភ្លាមៗ ព្រមទាំងមានរសជាតិឆ្ងាញ់ថែមទៀតដោយវាមានផ្ទុកវីតាមីន B។

៣​. តែបៃតង

ភេសជ្ជៈនេះមានផ្ទុកកាហ្វេអ៊ីនតិចជាងកាហ្វេ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃសារធាតុដែលជួយសម្រួលដល់អារម្មណ៍។ ការទទួលទានតែបៃតងមួយពែងអាចជួយឱ្យអ្នកមានអារម្មណ៍ស្វាងនិងធូរស្រាលបានយ៉ាងឆាប់រហ័ស។

៤. តែរុក្ខជាតិ

ប្រសិនបើអ្នកទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនមិនបាន អ្នកអាចប្ដូរមកជាតែរុក្ខជាតិជំនួសវិញ។ ឧទាហរណ៍តែផ្កា Chamomile! ក្រៅពីជួយបំបាត់បញ្ហាព័ន្ធព័ន្ធនឹងប្រព័ន្ធរំលាយអាហារហើយនោះ តែរុក្ខជាតិនេះក៏មានប្រសិទ្ធភាពទប់ទល់ស្ត្រេសគួរឱ្យកត់សម្គាល់ផងដែរ។ អ្នកអាចទទួលទានតែផ្កា Chamomile នៅមុនពេលចូលគេងដើម្បីឆាប់គេងលក់បានស្កប់។

៥. ទឹកដោះគោក្ដៅឧណ្ហៗ

ទឹកដោះគោត្រឹមតែ ១កែវមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន ជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយសារធាតុទាំងអស់នេះមានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបញ្ចេញដោយភាពតានតឹង ឬស្ត្រេស៕

ប្រភព ៖ health.com.kh

មតិយោបល់