• 2020-05-25 06:14:15
  • សុខភាព

ចង់បានកូនតាមប្រាថ្នាមែនទេ? វិធីសាស្ត្រខាងក្រោម អាចជួយអ្នកបាន!

  • 2020-05-25 06:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការកំណត់ភេទរបស់កូន គឺជាតម្រូវការដែលប៉ាម៉ាក់សតវត្សទី២១នេះចង់បានបំផុត ដូច្នេះអ្នកអាចជ្រើសរើស វិធីខាងក្រោមនេះបាន ដើម្បីមានកូនតាមបំណងប្រាថ្នា។ តើអ្នកចង់បានកូនប្រុស ឬកូនស្រី?

ការកំណត់យកកូនប្រុស ៖

  • អ្នកគួរតែរួមភេទ មួយថ្ងៃបន្ទាប់ឬភ្លាមៗបន្ទាប់ពីការបញ្ចេញមេជីវិតញី (ការមករដូវ) ពីព្រោះមេជីវិតឈ្មោលដែលមានក្រូម៉សូមY ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងមេជីវិតឈ្មោលដែលមានក្រូម៉ូសូមX នឹងទៅជួបមេជីវិតញីមុនស្ពែរម៉ាតូសូអ៉ីតដែលមានក្រូម៉ូសូមX។

  • អ្នកគួរតែរួមភេទរង្វើលបន្តិចពីព្រោះវាអាចបង្កើនបរិមាណមេជីវិតឈ្មោលដែល មានក្រូម៉ូសូម Y នៅក្នុងទឹកកាម បើចង់បានកូនប្រុស។

  • ចំពោះអាហារ ៖ អ្នកគួរញ៉ាំអាហារមានជាតិប្រៃច្រើនដូចជា សាច់ត្រីម្សៅពណ៌ស Pasta ផ្លែឈើស្រស់ និងបន្លែមួយចំនួន ប៉ុន្តែត្រូវចៀសវាងផលិតផលទឹកដោះគោ ទឹកដោះគោជូរនិងឈីស គ្រាប់សូកូឡា សំបកខ្យងនិងនំប៉័ង។

ការកំណត់យកកូនស្រី ៖

  • អ្នកគួររួមភេទពីរ ឬបីថ្ងៃមុនមុនការបញ្ចេញមេជីវិតញឺ (ovulation) ការអនុវត្តបែបនេះបាន គឺចំពោះស្រ្តីដែលមានរដូវទៀងទាត់ ។

  • អ្នកគួរ រួមភេទអោយបានញឹកញាប់ អាចកាត់បន្ថយបរិមាណស្ពែរម៉ាតូសូអ៊ីតដែលមានក្រូម៉ូសូម Y នៅក្នុងទឹកកាម ដែលនាំអ្នកបានកូនស្រី។

  • អ្នកគួរឈប់រួមភេទដោយមិនបានការពារ ៤ ទៅ ៥ ថ្ងៃមុនពេលបញ្ចេញពងអូវុលដើម្បីកាត់បន្ថយឱកាសរបស់មេជីវិតឈ្មោលរបស់បុរសឈានដល់ពងមុន ប្រសិនអ្នកចង់បានកូនស្រី។

  • ចំពោះអាហារ ៖ អ្នកគួរផឹកទឹកដោះគោច្រើនហើយបរិភោគផលិតផលទឹកដោះគោ ដូចជាឈីសនិងទឹកដោះគោជូរ អាហារមិនមានអង្ករអង្ករ Pasta បន្លែមួយចំនួនទឹករ៉ែ សាច់និងដំឡូង ប៉ុន្តែត្រូវជៀសវាងអំបិលនិងអាហារប្រៃ ស្រានិងស្រាបៀរផ្លែឈើស្រស់ ស្ពៃខ្មៅ ប៉េងប៉ោះនិងផ្សិត សូកូឡាកាហ្វេនិងតែ។

គួរបញ្ជាក់បន្ថែម វិធីសាស្ត្រទាំងអស់នេះ អនុវត្តបានជោគជ័យ លុះណាតែអ្នកទាំងពីរមានសុខភាពល្អ ទាំងពីរ ដូច្នេះគួរណាស់តែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យបន្ថែម ដើម្បីទទួលបានលទ្ធផលខ្ពស់៕

ប្រភព៖ babycenter ប្រែសម្រួល ៖ Art

មតិយោបល់