• 2020-06-08 04:36:52
  • ស្នេហា

មកដឹង អត្តចរិតមនុស្ស តាមរយៈការជ្រើសរើស កន្លែងកំសាន្ត

  • 2020-06-08 04:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជ្រើសរើសកន្លែងដើរកំសាន្ត គឺអាស្រ័យទៅលើចំណង់ចំណូលចិត្ត និងស្ថានភាពជាក់ស្តែងនៃទីកន្លែងកំសាន្ត តួយ៉ាងដូចជាមនុស្សមួយចំនួន គាត់ចូលចិត្តដើរព្រៃ ឡើងភ្នំ ឬ ទៅលេងសមុទ្រ អីចឹងហ្អាស។ តោះ មកដឹងពីចរិតអ្នកចូលចិត្តទៅកន្លែងទាំងនោះតិចមើល ៖

មនុស្សស្រី និង ភ្នំ

+ អ្នកចូលចិត្តដើរព្រៃ ឡើងភ្នំ ៖ ជាមនុស្សដែលមានការតាំងចិត្តខ្ពស់ មិនចុះចាញ់និងព្យុះភ្លៀង ហ៊ានស៊ី ហ៊ានសង។ ស្រលាញ់ និងចូលចិត្តសេរីភាព ប៉ុន្តែមិនសូវចេះស្រលាញ់ខ្លួនឯង ប៉ុន្មានទេ ព្រោះជាមនុស្សដែលចូលចិត្តបណ្តែតបណ្តោយខ្លួនតាមធម្មជាតិ មានអ្វីក៏ប្រើហ្នឹង របៀបមនុស្សងាយៗ សាមញ្ញ មិនស៊ាំញ៉ាំអីចឹងហ្អាស។

ស្រីស្អាត ​និងឆ្នេរ សក្បុស ឆ្លុះសាច់ខ្ចី

+ អ្នកចូលចិត្តសមុទ្រ ៖ ជាមនុស្សដែលមានសណ្តាប់ធ្នាប់ក្នុងការរស់នៅ មានគម្រោងជាប់ជានិច្ចនៅក្នុងជីវិត។ ចូលចិត្តជីវិត បែបមិនខ្វល់ពីអ្នកណា ចង់ទៅណា ក៏ទៅម្នាក់ឯង មិនខ្វល់ មិនចូលចិត្តដើរជាក្រុម តាមៗគ្នា ក៏... បែបរីលែកៗ អត់ចូលរញ៉េរញ៉ៃ ហើយបើថាសម្រេចចិត្តធ្វើអ្វីមួយហើយ ទៅភ្លាម មិនខ្ចីចាំ អង្គម្ចាស់ណាទេ។

មនុស្សស្រី និងប្រាសាទ

+ អ្នកចូលចិត្តទៅមើលប្រាសាទ ៖ តិចច្រលំអីទៅ ថាពួកគាត់ជាមនុស្សបុរាណ ចាស់គំរឹល មិនមែនទេណា អ្នកដែលចិត្តកន្លែងកំសាន្តប្រភេទនេះ ជាមនុស្សគួរជាទីទុកចិត្តបំផុតហើយ ព្រោះពួកគេព្យាយាមស្វែងយល់ពីអ្វីដែលពិបាក តួយ៉ាងដូចជា ការមើលប្រាង្គប្រាសាទ រូបចម្លាក់ អក្សរឆ្លាក់លើផ្ទាំងសិលា អ្វីជាដើមហ្នឹងឯង។ អូ ប្រាប់ការសម្ងាត់មួយ ពួកគាត់ជាដៃគូរជីវិតដែលល្អ ទុកចិត្តបាន។

+ អ្នកចូលចិត្តនៅផ្ទះ ៖ ក្រុមមនុស្សទាំងនេះ ជាកូនដែលស្តាប់បង្គាប់ណាស់ និយាយទៅ កូនល្អ ស្តាប់ម៉ាក់ប៉ា អោយនៅផ្ទះ គឺនៅផ្ទះ។

អត្ថបទ ៖ Art

មតិយោបល់