• 2020-06-13 09:41:41
  • សុខភាព

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ៦ចំណុច ពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រា

  • 2020-06-13 09:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការណែនាំពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រា មានសារធាតុមេតាណុលកម្រិតខ្ពស់។

នៅក្នុងសេចក្ដីជូនដំណឹងចុះកាលបរិច្ឆេតថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលមានចុះហត្ថលេខាដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា កន្លងមកក្រសួង សុខាភិបាលបានសង្កេតឃើញថា មានការផ្ទុះឡើងនូវការពុលស្រាបណ្ដាលមកពីមានសារធាតុមេតាណុល ក្នុងស្រាលើសកម្រិតដែលអាចបណ្ដាលឲ្យប៉ះពាល់សុខភាពរហូតដល់បាត់បង់ជិវិត ចំពោះអ្នកហូបស្រាទាំងនោះ ដូចជាករណីពុលស្រានៅខេត្តកំពង់ឆ្នាំង ក្រចេះ និងក្នុងពេលថ្មីៗនេះ នៅខេត្តបន្ទាយមានជ័យ ដែលក្រសួងបានរឃើញថា ក្នុងស្រាទាំងនោះមានកម្រិតមេតាណុលខ្ពស់ បណ្ដាលឲ្យអ្នកហូបមួយចំនួនបាត់បង់ជិវត។ ដូច្នេះ ដើម្បីទប់ស្កាត់ការពុលស្រា ដែលមកពីមានសារធាតុមេតាណុល ក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ណែនាំ ៦ចំណុច ដូចនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់