• 2020-06-14 01:07:44
  • សុខភាព

ក្ដៅៗ ! ក្រសួងរកឃើញករណីវិជ្ជមានកូវីដ19 ចំនួន២នាក់ទៀត

  • 2020-06-14 01:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន២នាក់ទៀត ដែលជាករណីនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០។

ករណីថ្មី២នាក់នេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាមទាំងពីរនាក់ ជាអ្នកធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ ត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជាមនវិរុសកូវីដ១៩ ដែលបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ជើងហោះហើរនេះ មានអ្នកដំណើរចំនួន ៤៦នាក់។ អ្នកដំណើរចំនួន ៤៤នាក់ បានពិនិត្យអវិជ្ជមានកូវិដ១៩ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចតាឡីស័កជម្ពូរវ័ន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្ត ដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់ដែលជ្រើសរើយកការបង់ថ្លៃសណ្ឋាគារ) ដើម្បីតាមដានសុខភាពបន្តទៀត។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញវិជ្ជមានកូវីដ១៩ សរុបចំនួន ១២៨នាក់ នៅទូទាំងប្រទេស ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ១២៥នាក់ ហើយទាំងអ្នកថ្មី និងអ្នកចាស់ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន ៣នាក់៕

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់