• 2020-06-29 01:44:53
  • ព័ត៌មាន

អបអរសាទរ! អ្នកខេត្តកំពង់ចាម១នាក់ ជាសះស្បើយពីជំងឺកូវីដ១៩

  • 2020-06-29 01:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា បានព្យាបាលជាសះស្បើយពីជំងឹកូវីដ១៩ ដោយទទួលបានតេស្តអវិជ្ជមានវិរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ប្រទេសកម្ពុជាមានអ្នកជំងឺកូវិដ១៩សរុបចំនួន ១៤១នាក់ នៅទូទាំងប្រទេស ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ១៣០នាក់ និងអ្នកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ សរុបចំនួន ១១នាក់ ដោយមានស្រ្តី១នាក់ និងបុរសចំនួន១០នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់