• 2020-07-02 06:28:11
  • ស្នេហា

អ្នកជំនាញ ប្រាប់ពីហេតុផល ដែលមនុស្សចូលចិត្ត សត្វចិញ្ចឹម

  • 2020-07-02 06:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជារឿងចម្លែកទេ ដែលឥលូវមនុស្សស្រលាញ់សត្វចិញ្ចឹមរបស់ខ្លួន រហូតសុខចិត្តទៅណាមកណាជាមួយសត្វ ក៏មិនបណ្តើរសង្សារដែរ។ តាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកជំនាញ បានអោយដឹងថា រវាងសត្វ និងមនុស្សមាន ចំណងនៃក្តីស្រលាញ់មួយ ដែលរវាងមនុស្សនិងមនុស្ស ដូចគ្នាគ្មាន។

ការសិក្សា ស្រាវជ្រាវ បានបង្ហាញថា ហេតុផលដែលធ្វើអោយមនុស្សស្រលាញ់សត្វចិញ្ចឹមរបស់ពួកគេខ្លាំង មិនមែនមកពីសត្វទាំងនោះ Cute នោះទេ ប៉ុន្តែពួកគេជឿថាសត្វចិញ្ចឹមទាំងនោះ ធ្វើអោយជីវិតរបស់ពួកគេមានភាពរីករាយ រស់នៅបានយូរអង្វែងផងដែរ។ មិនត្រឹមតែប៉ុននោះ សត្វចិញ្ចឺមគឺធ្វើអោយអ្នកកាត់បន្ថយភាពតប់ប្រមល់ និងធ្វើអោយអ្នកមានទម្លាប់រស់នៅល្អផងដែរ នេះបើតាមការតាមការស្រាវជ្រាវទៅលើក្រុមអ្នកស្រលាញ់សត្វ ព្រោះបើអ្នកជ្រើសរើស សត្វឆ្កែ ហើយការដែលចេញទៅខាងក្រៅដើរជាមួយពួកវា ជាការបង្ហាញពីភាពមានសុខភាពល្អរបស់អ្នកហើយ រីឯសត្វឆ្មា ជាសត្វ ដែលធ្វើអោយអ្នក មានចិត្តស្ងប់ និងគ្រប់គ្រងអារម្មណ៌យ៉ាងល្អបាន ព្រោះពួកវាជាសត្វដែលស្លូត សាមញ្ញ ងាយៗ។

ពួកគេជឿថា ក្តីស្រលាញ់ដែលពួកគេមានចំពោះសត្វចិញ្ចឹមរបស់ពួកគេ គ្មានថ្ងៃប្រែប្រួល ព្រោះការជឿជាក់ គ្មានការផិតក្បត់នេះហើយ ដែលធ្វើអោយពួកគេជ្រើសរើសផ្តល់ក្តីស្រលាញ់ដល់សត្វចិញ្ចឹមរបស់ពួកគេ។ ប៉ុន្តែ អ្វីដែលអ្នកស្រលាញ់សត្វចិញ្ចឹមទាំងឡាយ ត្រូវដឹងគឺថា សត្វចិញ្ចឹមទាំងអស់ ត្រូវការផ្ទះ ការរស់នៅជួបជុំគ្រួសារ បងប្អូនដូចយើងយ៉ាងដូច្នោះដែរ៕

ប្រភព៖ Washingtonpost ប្រែសម្រួល ៖ Art

មតិយោបល់
អត្ថបទពេញនិយម