- 2020-07-13 11:05:14
- សុខភាព
ការស្រាវជ្រាវមួយ បង្ហាញពីភាពខុសគ្នារវាងបុរស និងស្រ្ដី នៃចំនួនសម្រេចកាមខ្លួនឯង
- 2020-07-13 11:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវមួយ បង្ហាញពីភាពខុសគ្នារវាងបុរស និងស្រ្ដី នៃចំនួនសម្រេចកាមខ្លួនឯង
ចន្លោះមិនឃើញ
ជាធម្មតា បុរស ត្រូវបានគេដឹងថា ធ្លាប់សម្រេចកាមច្រើនដង ជាងស្ត្រី។ ការសិក្សាស្រាវជ្រាវមួយ ពិតជាបានបង្ហាញលទ្ធផលដូចការគិតនេះមែន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺចំនួន មិនខុសគ្នាច្រើននោះទេ។
ក្រោយសាកសួរទៅលើបុរស និងស្ត្រីជាង ៥០០០នាក់ គឺអាយុចាប់ពី ១៨ឆ្នាំ ទៅ ៣៤ឆ្នាំ ពីទម្លាប់សម្រេចកាមខ្លួនឯងរបស់ពួកគេរួចមក លទ្ធផលបានបង្ហាញដូចខាងក្រោម៖
ស្ត្រី៖
តាមស្ថិតិបង្ហាញថា ស្ត្រី ៨៣% ចូលចិត្តសម្រេចដោយដៃ។ ស្ត្រី ៣១% និយាយថាពួកគេសម្រេចកាម ៣ ទៅ ៤ដង ក្នុងមួយសប្ដាហ៍ ចំណែកស្រ្ដី ១២% ទៀតបានឆ្លើយថា ពួកគេសម្រេចកាមរៀងរាល់ថ្ងៃ។
បុរស៖
ចំពោះបុរសវិញមាន ៩៤% ចូលចិត្តសម្រេចកាម។ ក្នុងចំណោមនោះ ៦០% សារភាពថាពួកគេធ្វើវាបីបួនដងក្នុងមួយសប្ដាហ៍ និង ៣៥% សារភាពថាសម្រេចកាមរៀងរាល់ថ្ងៃ។
យ៉ាងណាក្ដី ការវាស់ស្ទង់ដែលធ្វើឡើងដោយ ភ្នាក់ងារ SKYN Condoms and AMP ខាងលើនេះ ធ្វើឡើងតែនៅសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ៕