- 2020-07-15 05:35:51
- សុខភាព
៦ខែឆ្នាំ២០២០ ជំងឺគ្រុនចាញ់ថយចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នា ២០១៩
- 2020-07-15 05:35:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ខែឆ្នាំ២០២០ ជំងឺគ្រុនចាញ់ថយចុះយ៉ាងគំហុក បើធៀបនឹងរយៈពេលដូចគ្នា ២០១៩
ចន្លោះមិនឃើញ
ឆមាសទី១ ឆ្នាំ២០២០ ស្ថានភាពជំងឺគ្រុនចាញ់បានថយចុះ ៧០% បើប្រៀបធៀបរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ចាប់ពីខែមករា ដល់ខែមិថុនា ចំនួនអ្នកកើតមានជំងឺគ្រុនចាញ់ សរុបមាន ៤ ៥៤០ករណី។ តួលេខនេះ ធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងឆ្នាំ២០២០។
របាយការណ៍របស់ក្រសួងក៏បានឲ្យដឹងដែរថា ជំងឺគ្រុនចាញ់ប្រភេទសន្ធំ មាន ៣៨១ករណី គឺថយចុះ ៨០% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមាន ១ ៩២០ករណី។ ស្ថានភាពជំងឺគ្រុនចាញ់ឆ្នាំ ២០២០ ដែលកំពុងបានថយចុះនេះក៏មានរាយប៉ាយខ្ពស់តាមទីតាំងភូមិសាស្រ្តមួយចំនួនជាតំបន់មានព្រៃ-ភ្នំ ពិសេសនៅខេត្តកំពង់ស្ពឺ មណ្ឌលគីរី ពោធិ៍សាត់ និងស្ទឹងត្រែង៕
សូមអានសេក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោមនេះ៖